អគ្គមេធាវីអាមេរិកលោក Merrick Garland បានប្រកាសកាលពីថ្ងៃសុក្រពីការផ្ទេរទ្រព្យសម្បត្តិដំបូង ដែលរឹបអូសនិងជាផ្នែកនៃទណ្ឌកម្មប្រឆាំងរុស្ស៊ីទៅឲ្យអ៊ុយក្រែនទាំងអស់ ដើម្បីចំណាយលើការ កសា ងប្រទេស ឡើងវិញ។
លោក Garland បាននិយាយថា “ដោយមានការអនុញ្ញាតពីខ្ញុំនៅថ្ងៃនេះ មូលនិធិដែលបានកំណត់ នឹង ត្រូវផ្ទេរទៅឲ្យ ក្រសួងការបរទេស ដើម្បីគាំទ្រប្រជាជន អ៊ុយក្រែន” ដោយបន្ថែម ថា មូលនិធិ ត្រូវបានរឹបអូសបន្ទាប់ពីការចោទប្រកាន់ប្រឆាំង នឹងលោក Malofeyev ដែល បានចេញកាលពី ខែមេសាមុន។
ដោយឡែក កាលពីដើមសប្តាហ៍នេះ តុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉កបានអនុញ្ញាតឲ្យរដ្ឋអាជ្ញា រឹបអូសទឹកប្រាក់ចំនួន ៥.៤ លានដុល្លារពីពាណិជ្ជកររុស្ស៊ី លោក Konstantin Malofeyev ក្រោមការចោទប្រកាន់ពីបទគេចវេស ពីការដាក់ទណ្ឌកម្ម នេះបើយោងតាមមន្ត្រីកំពូលបាននិយាយយ៉ាងដូច្នេះ។
សូមរម្លឹកដែរថា កាលពីខែធ្នូ ប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើ ច្បាប់អនុញ្ញាត ឲ្យ ក្រសួងយុត្តិធម៌ផ្ទេរទ្រព្យសម្បត្តិដែល បានរឹបអូសទៅក្រសួងការបរទេសដើម្បី ជួយអ៊ុយក្រែន។ ច្បាប់របស់សហរដ្ឋអាមេរិកដាក់ កម្រិតពីរបៀបដែល រដ្ឋាភិបាល អាចប្រើប្រាស់ ទ្រព្យសម្បត្តិបែបនេះបាន៕

ប្រភព RadioFreeEurope/RadioLiberty ប្រែសម្រួលដោយគិរីដងរែក




