34.7 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

អ៊ុយក្រែនតៀមវាយប្រហារចូលក្នុងទឹកដី រុស្ស៊ី

- Advertisement -spot_img

ក្នុងបទសម្ភាសជាមួយកាសែត Washington Post នៅថ្ងៃពុធទី០១ខែកុម្ភៈ, លោក Kirill Budanov មន្ត្រីចារកម្មកំពូលរបស់ទីក្រុងកៀវ បានព្រមានថា ប្រទេសរុស្ស៊ីនឹងបន្តជួបប្រទះបញ្ហា រហូតដល់ពួកគេ ដកខ្លួនចេញពីអ៊ុយក្រែន និងស្ដារបូរណភាពទឹកដីរបស់ប្រទេសនេះឡើងវិញ។

ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់អ៊ុយក្រែន (GUR) រូបនេះបានបន្ថែមថា បច្ចុប្បន្ន ទីក្រុងកៀវ មានមនុស្សបង្កៃគ្រឿងផ្ទុះនៅលើទឹកដីរុស្ស៊ី ហើយបានចង្អុលបង្ហាញ អំពីការវាយប្រហារដែលអាចកើតមាននៅក្នុងប្រទេសនេះនាពេលដ៏ខ្លីខាងមុខ។

នៅពេលសួរអំពីការពាក់ព័ន្ធរបស់គាត់ក្នុងការបំផ្ទុះគ្រាប់បែកលើស្ពាន គ្រីមៀ ក្នុងខែតុលា និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរលើក លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីកាលពីខែធ្នូ លោក Budanov បានបដិសេធបញ្ជាក់ថាតើកងកម្លាំងពិសេសរបស់គាត់នៅពីក្រោយហេតុការណ៍នោះដែរឬទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានព្រមានថា នឹងមានការវាយប្រហារបន្ថែមទៀត។

លោក Budanov បានបន្តទទូចថា អ៊ុយក្រែនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា តំបន់គ្រីមៀ នឹងដណ្តើមយកមកវិញនៅត្រឹមរដូវក្តៅ ហើយបានច្រានចោលការលើកឡើងដែលថា ទីក្រុងមូស្គូអាចប្រើអាវុធនុយក្លេអ៊ែរប្រសិនបើកងទ័ពទីក្រុងកៀវ ឈានដល់ឧបទ្វីប ដែលបានចូលរួមជាមួយរុស្ស៊ីជាផ្លូវការបន្ទាប់ពីការធ្វើប្រជាមតិក្នុងឆ្នាំ២០១៤មួយនេះ។

យោងតាមលោក Budanov, “នេះជាយុទ្ធសាស្ត្រដ៏ គួរឲ្យខ្លាច។ រុស្ស៊ី ជាប្រទេសមួយ ដែលអ្នកអាចគិតទុកមុនបានប៉ុន្តែមិនមែនជា រឿងងាយស្រួលនោះ ទេ។ រឿងនេះនឹងមិនកើតឡើងឡើយ។ ការវាយប្រហារនុយក្លេអ៊ែរ នឹងមិនត្រឹម តែនាំមកនូវបរាជ័យផ្នែកយោធា សម្រាប់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវការដួលរលំរបស់រុស្ស៊ីផងដែរ”៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img