34.7 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

លោក បៃដិន មិនផ្ដល់យន្តហោះចម្បាំង F-16 ឲ្យ អ៊ុយក្រែន ទេ

- Advertisement -spot_img

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោននឹងមិនផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែននៅក្នុងកញ្ចប់ជំនួយយោធានាពេលអនាគតរបស់ខ្លួនឡើយ ។

ការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិកបានកើតឡើង នៅពេលលោកថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសួន South Lawn ក្នុងបរិវេណសេតវិមាន បន្ទាប់ពីលោកត្រលប់មកពីព្រឹត្តិការណ៍មួយនៅទីក្រុង Baltimore រដ្ឋ Maryland ។

នៅពេលអ្នកសារព័ត៌មានសួរថាតើយន្តហោះ F-16 ត្រូវបានដាក់បញ្ចូលនៅក្នុងកញ្ចប់ជំនួយយោធានាពេលខាងមុខសម្រាប់អ៊ុយក្រែនឬអត់ លោក បៃដិន បានឆ្លើយយ៉ាងខ្លីថា “ទេ យើងមិនផ្ដល់ឲ្យអ៊ុយក្រែនឡើយ” ។

អ៊ុយក្រែនបាននឹងកំពុងអំពាវនាវឲ្យរដ្ឋបាលលោក បៃដិន និងសមាជិកសភាអាមេរិកផ្តល់យន្តហោះចម្បាំង F-16 ដើម្បីជួយពង្រឹងដល់កងកម្លាំងរដ្ឋាភិបាលលទីក្រុងកៀវ ខណៈប្រតិបត្តិការសឹករបស់រុស្ស៊ីនៅតែបន្តអូសបន្លាយពេល ។

ទន្ទឹមនោះ សេចក្តីប្រកាសកាលពីថ្ងៃចន្ទរបស់លោក បៃដិន បានកើតឡើង ខណៈដែលមន្ត្រីក៏បានបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយានជំនិះប្រយុទ្ធ Bradley លើកដំបូងរបស់ខ្លួនប្រមាណ ៦០ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនរួចហើយ ដូច្នេះមិនចាំបាច់ផ្ដល់យន្តហោះ F-16 អ្វីទៀតនោះទេ ។

គួរបញ្ជាក់ថា មកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ២៧.១ ពាន់លានដុល្លារហើយ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ី ដែលនឹងឈានដល់ខួប ១ ឆ្នាំនៅក្នុងខែកុម្ភៈនេះ ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img