34.7 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ណាតូ ប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយ រុស្ស៊ី

- Advertisement -spot_img

នៅក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ RTP របស់ប្រទេសព័រទុយហ្គាល់, ប្រធានគណៈកម្មាធិការយោធាណាតូ លោក Rob Bauer ប្រកាសថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បានត្រៀមខ្លួនរួចស្រេចអស់ហើយ សម្រាប់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។

ឆ្លើយតប នឹងសំណួរទាក់ទងបញ្ហានេះលោកបានបញ្ជាក់ថា “យើងត្រៀមខ្លួនរួចហើយ”។ លោកបន្ថែមថាអង្គការណាតូ នឹងឆ្លើយតប លុះត្រាតែរុស្ស៊ីឆ្លងកាត់ខ្សែបន្ទាត់ ក្រហមដោយការលុកលុយប្រទេស សមាជិកណាតូណាមួយ”។

មន្ត្រីយោធារូបនេះ បានសង្កត់ធ្ងន់ថាណាតូគួរតែរៀបចំឲ្យបានល្អជាងនេះ ព្រោះបច្ចុប្បន្នរុស្ស៊ីមានគំនិតផ្តួចផ្តើមផ្នែកយោធា។ លោកនិយាយថា “ការពិតដែលថាសត្រូវរបស់អ្នកមានអាវុធល្អជាងអ្នកនោះ វាមិនមែនជាបញ្ហារបស់សត្រូវទេ។ វាគឺជាបញ្ហារបស់អ្នក”។

កាលពីថ្ងៃសុក្រទី២៧ខែមករា បេសកជនរងរុស្ស៊ីប្រចាំអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) បានព្រមានថា “គោលនយោបាយពង្រីកអាណានិគមនិយមសម័យទំនើបដែលមិនប្រុងប្រយ័ត្នរបស់អាមេរិក បានធ្វើឲ្យអឺរ៉ុប និងប្រហែលជាពិភពលោកទាំងមូល ធ្លាក់ចូលទៅក្នុងជម្លោះដ៏មហន្តរាយ”។

លោក Maksim Buyakevich បានប្រាប់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ OSCE ថា អរិភាពជាបន្ត នៃជម្លោះដែលកំពុងកើតនៅអ៊ុយក្រែន អាចឈានចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំដែលនឹងមិនមានអ្នកឈ្នះ។

លោក Maksim Buyakevich ដោយលើកឡើងពីផែនការរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធទំនើបរាប់សិបគ្រឿងទៅឲ្យទីក្រុងកៀវ, អ្នកការទូតរូបនេះបានព្រមានថា “មេដឹកនាំសហរដ្ឋអាមេរិក និងរដ្ឋអតិថិជនរបស់អង្គការណាតូ បានខិតកាន់តែជិតបន្ទាត់​ក្រហមហើយ”។

ស្របពេលជាមួយគ្នានោះ លោក Buyakevich បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាមេរិកពីការបង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយចេតនាក្នុងប្រទេសអ៊ុយក្រែន និងធ្វើឲ្យទីក្រុងកៀវ បើកសកម្មភាពយោធាប្រឆាំងនឹងប្រជាជនរុស្ស៊ី៕

ប្រភព Yahoo ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img