30.5 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

អាមេរិកនិងអាល្លឺម៉ង់ ចាប់ផ្តើមបញ្ជូនរថក្រោះទៅ អ៊ុយក្រែនហើយ

- Advertisement -spot_img

អធិការបតីអាល្លឺម៉ង់ Olaf Scholz បានសម្រេចចិត្តបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ទៅកាន់ប្រទេសអ៊ុយក្រែនហើយ និងអនុញ្ញាតឲ្យប្រទេសផ្សេងទៀតដូចជាប៉ូឡូញធ្វើដូច្នេះដែរ ខណៈសហរដ្ឋអាមេរិក អាចផ្គត់ផ្គង់រថក្រោះ Abrams។ នេះបើតាមការឲ្យដឹងពីប្រភពចំនួន២ ប្រាប់ទៅរ៉យទ័រ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាល ក្រសួងការបរទេស និងក្រសួងការពារជាតិអាល្លឺម៉ង់ សុទ្ធតែបានបដិសេធធ្វើអត្ថាធិប្បាយ។

ទស្សនាវដ្តី Spiegel ដែលរាយការណ៍ព័ត៌មាននេះមុនគេ បានចុះផ្សាយថា ការសម្រេចចិត្តនេះទាក់ទងនឹងក្រុមហ៊ុនផលិតរថក្រោះ Leopard 2 A6។ ជាធម្មតា ក្រុមហ៊ុនមួយមានរថក្រោះចំនួន ១៤គ្រឿង។

លោក Christian Duerr មេដឹកនាំសភាមកពីគណបក្សប្រជាធិបតេយ្យសេរី (FDP) ត្រូវបានដកស្រង់សម្តីថា “ថ្ងៃនេះអធិការបតីបានធ្វើការសម្រេចចិត្ត ដែលគ្មាននរណាម្នាក់អាចមើលស្រាលបាន។ ការពិតដែលថា អាល្លឺម៉ង់នឹងគាំទ្រអ៊ុយក្រែនជាមួយរថក្រោះ Leopard គឺជាសញ្ញាដ៏រឹងមាំនៃសាមគ្គីភាព”។

ទស្សនាវដ្តីដដែលបានរាយការណ៍ថា សម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងប្រទេស Scandinavia ក៏មានបំណងធ្វើតាមអាល្លឺម៉ង់ ក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ដល់ទីក្រុង កៀវ ដែរ។

ស្របពេលជាមួយគ្នានោះ មន្ត្រីអាមេរិកបានប្រាប់រ៉យទ័រថា ក្នុងពេលឆាប់ៗនេះ ទីក្រុងវ៉ាស៊ីនតោនអាចបញ្ជូនរថក្រោះ Abrams ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងសកម្មភាពដើម្បីលើកទឹកចិត្តអាល្លឺម៉ង់។

យ៉ាងណាក្តី មន្ទីរបញ្ចកោណបានបដិសេធធ្វើអត្ថាធិប្បាយថាតើ សេចក្តីប្រកាសផ្លូវការអំពីការបញ្ជូនរថក្រោះ Abrams នឹងធ្វើឡើងនៅពេលណា៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img