30.5 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ទីក្រុងអ៊ូហានបានបើកឡើងវិញហើយ

- Advertisement -spot_img

បន្ទាប់ពីបិទខ្ទប់រយៈពេល ៣ ឆ្នាំ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ពេលនេះប្រជាពលរដ្ឋរស់នៅក្នុងក្រុងអ៊ូហានជាង ១១ លាននាក់ និយាយថា ពួកគេលែងខ្លាចជាមួយជំងឺមួយនេះទៀតហើយ ។

នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ គេឃើញថា ប្រជាពលរដ្ឋនៅក្រុងអ៊ូហានបាននាំគ្នាប្រារព្ធពិធីដើម្បីទទូលឆ្នាំថ្មីជាមួយគ្រួសារយ៉ាងសប្បាយរីករាយ ក៏ដូចជាចេញមកលក់ដូរនៅតាមផ្សារ ដើរលេងកម្សាន្តតាមដងផ្លូវ និងកន្លែងនានា ដោយអ្នកខ្លះមិនពាក់ម៉ាសឡើយ បន្ទាប់ពីរដ្ឋាភិបាលចិនលុបចោលនយោបាយសូន្យកូវីដ ។ កត្តានេះបីដូចជាបើកទំព័រថ្មីសម្រាប់ទីក្រុងអ៊ូហាន ដែលខកខានបានស្គាល់រសជាតិសប្បាយបែបនេះយូរមកហើយ ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋជា ច្រើននៅក្នុងទីក្រុងបាន ប្រាប់ថាពួកគេ ត្រេកអរខ្លាំងណាស់ ដែលជីវិតបានវិលមករកភាពប្រក្រតី វិញ ហើយសូមឲ្យឆ្នាំថ្មីនេះ នឹងកាន់តែល្អប្រសើរ ជាពិសេសប្រជាពលរដ្ឋនៅក្នុងទីក្រុង គឺលែងបារម្ភខ្លាចជាមួយកូវីដ ១៩ ទៀតហើយ ។

គួររំឭកថា ទីក្រុងអ៊ូហាន គឺជាប្រភពនាំឲ្យមានការផ្ទុះឡើងកូវីដ មុនដំបូងគេនៅចុងខែធ្នូ ក្នុងឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០២០ រដ្ឋាភិបាលចិនបានប្រកាសបិទខ្ទប់ទីក្រុងអ៊ូហាន ដោយឲ្យប្រជាពលរដ្ឋរស់នៅតែក្នុងផ្ទះប៉ុណ្ណោះ ៕

ប្រភព NDTV ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img