24.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ជីវិតកូនប្រុសជនជាតិវៀតណាមរបស់ Angelina Jolie មិនចូលចិត្តប្រព័ន្ធផ្សព្វផ្សាយ

- Advertisement -spot_img

ចាប់តាំងពីតារាហូលីហូដ Angelina Jolie និង Brad Pitt ចែកផ្លូវគ្នា កូនប្រុសច្បង Maddox បានផ្លាស់ទៅរៀននៅកូរ៉េខាងត្បូង ដោយទុក Pax Thien Jolie-Pitt ឲ្យ ក្លាយជាបងប្រុសច្បងមើលថែបងប្អូនក្នុងផ្ទះហើយក៏ជាកូនប្រុសដែលមិនចូលចិត្តបង្ហាញខ្លួនជាមួយនឹងអ្នកសារព័ត៌មានផងដែរ។

តារាសម្ដែង Angelina Jolie ធ្លាប់បានផ្ដល់បទសម្ភាសន៍ដល់ទស្សនាវដ្ដីដ៏ល្បីមួយនោះថាតាមពិតទៅនាងគ្មានចេតនាយកកូនពី វៀតណាមទេព្រោះកូនប្រុសច្បងMaddoxត្រូវបានគេយកពីប្រទេសកម្ពុជាហើយខណៈប្រទេសទាំងពីរមានវប្បធម៌ស្មុគស្មាញណាស់។ប៉ុន្តែនៅពេលដែលនាងព្យាយាមអានសៀវភៅសិទ្ធិមនុស្សនាងបានឃើញខ្លួនឯងសម្លឹងមើលរូបភាពរបស់អ្នកប្រយុទ្ធវៀតណាម។

អ្វីដែលJolieបានគិតមនុស្សគ្រប់រូបគឺជាគ្រួសារតែមួយ។ Paxគឺជាថាមពលនិងជាមជ្ឈមណ្ឌលនៃជីវិតរបស់យើងទាំងអស់គ្នា។នាងក៏មានអារម្មណ៍ថាមានសំណាងខ្លាំងណាស់ហើយសប្បាយចិត្តដែលត្រូវបានអនុញ្ញាតឲ្យធ្វើជាម្ដាយរបស់គាត់។

Pax ត្រូវបានគេយកមកចិញ្ចឹមនៅអាយុ ៣ឆ្នាំ។ គាត់ត្រូវបានគេយកជាកូនប្រុសJolie និង Brad Pitt នៅឆ្នាំ ២០០៧ ហើយឈ្មោះ កំណើតរបស់គាត់មិនមែន Pax Tian នោះទេ ប៉ុន្តែជាឈ្មោះ Pham Quang Sang។ នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០០៣ ម្ដាយពិតគឺ Pham Thu Dung បានប្ដូរទៅជា Pax Thien ដែលជាការរួមបញ្ចូលគ្នានៃឡាតាំង និងវៀតណាមហើយពេលយកមកជាមួយគ្នាវាមាន ន័យថា “មេឃ ដ៏ស្ងប់ស្ងាត់”។ ទោះបីជា Jolie បានផ្ដល់សញ្ជាតិអាមេរិកដល់កុមារទាំងអស់ក៏ដោយ។ ប៉ុន្តែនាងបានបណ្តុះកូនៗ កុំភ្លេច ស្រុកកំណើតនាងក៏នាំកូនទៅប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីស្វែងយល់អំពីវប្បធម៌របស់ពួកគេ។ នាងបាននិយាយដោយ មោទនភាពថា ពួកគេបានព្យួរទង់ជាតិនៅលើក្បាលគ្រែដើម្បីទទួលអារម្មណ៍ពីភាពខុសគ្នានៃមោទនភាព Pax Tian ជាមនុស្សស្ងប់ស្ងាត់។ ប៉ុន្តែគាត់ក៏ចូលចិត្តលេងភ្លេង និងធ្វើម្ហូបផងដែរ។ Jolie លើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង អនុញ្ញាតឲ្យពួកគេលូតលាស់តាមធម្មជាតិ ធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហើយ Pax សុបិនចង់ក្លាយជាឌីជេ។

ក្រៅពីការប្រើភាសាអង់គ្លេសជាភាសាចម្បងរបស់គាត់ Pax Tian ក៏ចាប់អារម្មណ៍ នឹងភាសាវៀតណាមដែរ។ បុរសវ័យក្មេងរូបនេះ ចង់បានស្មារតីអ្នកចម្បាំងក្រហម (ឈ្មោះហៅក្រៅ វៀតណាម) តែងតែនៅក្នុងជីវិតគាត់ ហើយ Jolie មិនដែលបញ្ឈប់កូនប្រុសនេះទេ។ ទោះបីជា Pax មិនចូលចិត្ត ប្រព័ន្ធផ្សព្វផ្សាយ ក៏ដោយ។ ដោយសារតែគាត់ ខ្មាសអៀន ប៉ុន្តែ ជាមួយ ឪពុកម្ដាយ ដែល ជា តារាហូលីវូដ ដ៏ល្បីល្បាញ តែងតែមានឱកាសសម្ដែង Pax បានដើរតួជាតួឯកក្នុងរឿង “Maleficent” របស់Jolie ក្នុងឆ្នាំ ២០១៤ ហើយគាត់ក៏ធ្លាប់ ជាតួសម្ដែងក្នុងរឿង “Kung Fu Panda 3” រួមជាមួយបងប្អូនប្រុសស្រីរបស់គាត់ចំនួន៥ នាក់ផងដែរ៕

ប្រភព VnExpress International ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img