ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ការចាប់ផ្តើមនៃសង្គ្រាមរបស់កងកម្លាំងរុស្ស៊ីលើទីក្រុងកៀវបានធ្វើឲ្យអ៊ុយក្រែនមានការរួបរួមឡើងវិញ ។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយក្នុងទិវានៃការរួបរួមថា ឯករាជ្យរបស់អ៊ុយក្រែននឹងត្រូវបាត់បង់ ប្រសិនបើប្រទេសមួយនេះមិនអាចទទួលបានឯកភាពពិតប្រាកដ ហើយចាប់តាំងពីប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីពីថ្ងៃទី ២៤ ខែកុម្ភៈ មក ប្រជាជនរបស់យើងបានបង្ហាញពីភាពស្ទាត់ជំនាញក្នុងការរួបរួម ក៏ដូចជាការការពារប្រទេសរបស់យើង” ។
លោក Zelensky បាននិយាយទៀតថា ប្រជាជនអ៊ុយក្រែនកំពុងរួបរួមគ្នាដើម្បីការពារទឹកដីរបស់ពួកគេ ហើយប្រជាជនរបស់យើងពេញមួយផ្ទៃប្រទេសនឹងឮសំឡេងនៃជ័យជម្នះ” ។
ទន្ទឹមនោះលោកប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានបង្កើតពាក្យស្លោកមួយផងដែរថា “យើងរួបរួមគ្នាព្រោះយើងខ្លាំង ។ យើងខ្លាំង ដោយសារ តែយើងរួបរួមគ្នា” ។
គួរបញ្ជាក់ថា ទិវាឯកភាពជាតិអ៊ុយក្រែន គឺជាថ្ងៃឈប់សម្រាកមួយដែលប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២២ ខែមករា ចាប់តាំងពីឆ្នាំ ១៩៩៩ មកហើយវាក៏ជាថ្ងៃដែលសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែន និងសាធារណរដ្ឋប្រជាមានិតអ៊ុយក្រែនខាងលិច បានចុះហត្ថលេខាលើច្បាប់បង្រួបបង្រួម ក្នុងឆ្នាំ ១៩១៩ ដោយបានរួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពនូវសាធារណរដ្ឋទាំងពីរទៅជាប្រទេសតែមួយគឺ “អ៊ុយក្រែន” នេះឯង ៕




ប្រភព CNBC ប្រែសម្រួលដោយគិរីដងរែក




