35.8 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

លោក Macron បកស្រាយវាសនារបស់ ទ្វីបអឺរ៉ុប

- Advertisement -spot_img

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅថ្ងៃសុក្រទី២០ខែមករានេះថា អឺរ៉ុបកំពុងស្ថិតក្នុងបញ្ហានៃ “វិបត្តិដែលមិនធ្លាប់មានពីមុនមកសោះ” ជុំវិញជម្លោះអ៊ុយក្រែន។ លោកបន្ថែមថាទ្វីបនេះ ត្រូវជ្រើសរើសថា តើខ្លួនចង់មានសេរីភាពឬពឹងផ្អែកទាំងស្រុងលើអាមេរិកឬចិន។

នៅក្នុងបទសម្ភាសជាមួយកាសែតអេស្ប៉ាញ El Pais, មេដឹកនាំបារាំងរូបនេះ បានកត់សម្គាល់ថា គំរូសេដ្ឋកិច្ចរបស់អឺរ៉ុប កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយផលវិបាកដោយផ្ទាល់និងដោយប្រយោលពីសង្រ្គាមនេះ។

នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច ពិភពលោកត្រូវបានកំណត់ដោយនិន្នាការផ្ទុយគ្នា រវាងសហរដ្ឋអាមេរិកនិងចិន ហើយអឺរ៉ុបមិនទាន់សម្រេចចិត្តថាតើខ្លួនចង់ក្លាយជាអ្នកចំណុះខាងណា ឬត្រូវបន្តដំណើរដោយសេរីភាព និងសាមគ្គីភាពនោះទេ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ថ្វីបើរហូតមកដល់ពេលនេះ អឺរ៉ុបមិនអាចឆ្លើយតបបានពេញលេញចំពោះសំណួរនេះក៏ដោយ ប៉ុន្តែចម្លើយគឺ អឺរ៉ុបមានអធិបតេយ្យភាពសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធា។ ម្យ៉ាងវិញទៀត អឺរ៉ុបគឺមានឥទ្ធិពល។

ប្រធានាធិបតីបារាំងបានគាំទ្រជាយូរមក ហើយក្នុងការបង្កើតសហគមន៍ នយោបាយ អឺរ៉ុបដ៏តឹងរ៉ឹងមួយ ដែលនឹងចែករំលែកតម្លៃ ប្រជាធិបតេយ្យ និងសហការយ៉ាងជិតស្និទ្ធក្នុងវិស័យថាមពលការដឹកជញ្ជូន និងសន្តិសុខ។ លោក Macron ក៏បានទទូច ដែរថាអឺរ៉ុបគួរ តែកុំសូវពឹងផ្អែកលើអង្គការណាតូពេក និងបន្តស្វ័យភាពយុទ្ធសាស្ត្រពី ប្លុកយោធាដែលដឹកនាំដោយអាមេរិកមួយនេះ៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img