31.1 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

នោះសង្គ្រាមនុយក្លេអ៊ែរ នឹងកើតមានបើរុស្សីចាញ់អ៊ុយក្រែន

- Advertisement -spot_img

លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី ដែលស្និទ្ធនឹងលោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមអង្គការណាតូថា បរាជ័យរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន អាចបង្កឲ្យមានសង្រ្គាមនុយក្លេអ៊ែរ។
លោក Medvedev ដែលបម្រើការជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់លោក ពូទីន បាននិយាយនៅក្នុងសារបង្ហោះលើកម្មវិធី Telegram ថា “ការបរាជ័យរបស់មហាអំណាចនុយក្លេអ៊ែរនៅក្នុងសង្រ្គាមធម្មតា អាចបង្កឲ្យមានសង្រ្គាមនុយក្លេអ៊ែរ។ មហាអំណាចនុយក្លេអ៊ែរមិនដែលចាញ់ជម្លោះធំៗ ដែលជោគវាសនារបស់ពួកគេពឹងអាស្រ័យលើនោះទេ”។

លោកក៏បាននិយាយផងដែរថា សម្ព័ន្ធមិត្តយោធា និងមេដឹកនាំការពារជាតិលោកខាងលិចផ្សេងទៀត ដែលនឹងត្រូវជួបគ្នានៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន គួរតែពិចារណាពីហានិភ័យនៃគោលនយោបាយរបស់ពួកគេ។

គួរបញ្ជាក់ថា គោលលទ្ធិរបស់ទីក្រុងមូស្គូ អនុញ្ញាតឲ្យមានការវាយប្រហារនុយក្លេអ៊ែរ ពេលណាដែលអត្ថិភាពនៃរដ្ឋរងការគំរាមកំហែង។

ចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីជិតមួយឆ្នាំមុននៅថ្ងៃទី២៤ខែកុម្ភៈ លោក Medvedev បានលើកឡើងម្តងហើយម្តងទៀត នូវការគំរាមកំហែងប្រើនុយក្លេអ៊ែរ។

មកទល់ពេលនេះ រុស្ស៊ីនិងសហរដ្ឋអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរធំបំផុត គឺកាន់កាប់ប្រហែល៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោក។

បើយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានឲ្យដឹងថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥៩៧៧គ្រាប់ ខណៈសហរដ្ឋអាមេរិកមាន ៥៤២៨គ្រាប់, ចិនមាន៣៥០គ្រាប់, បារាំងមាន២៩០គ្រាប់និងចក្រភពអង់គ្លេសមាន២២៥គ្រាប់៕

ប្រភព New York Post ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img