27.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ចិនចាត់ទុកអាមេរិក ជា “ចោរប្លន់ប្រេង”

- Advertisement -spot_img

ប្រទេសចិន បានស្តីបន្ទោសសហរដ្ឋអាមេរិកថាជា “ចោរប្លន់” នៅក្នុងប្រទេសស៊ីរី ដោយអះអាងថា ការកាន់កាប់ដោយយោធារយៈពេលច្រើនឆ្នាំរបស់ទីក្រុងវ៉ាស៊ីនតោន និង ការលួចប្លន់ធនធានរបស់ស៊ីរី បានធ្វើឲ្យប្រទេសនេះស្ថិតនៅលើគែមនៃគ្រោះមហន្តរាយមនុស្សធម៌។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃអង្គារទី១៧ខែមករា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយស៊ីរីដែលថា កងកម្លាំងអាមេរិកបានដឹកជញ្ជូន “ប្រេងដែលប្លន់បាន” យ៉ាងច្រើន ចេញពីស៊ីរីទៅកាន់ប្រទេសអ៊ីរ៉ាក់កាលពីដើមខែនេះ។

លោកនិយាយថា “យើងត្រូវបានវាយប្រហារដោយភាពសាហាវឃោរឃៅនៃការលួចប្លន់របស់សហរដ្ឋអាមេរិកលើប្រទេសស៊ីរី។ ការលួចបែបនេះ កំពុងធ្វើឲ្យវិបត្តិថាមពល និងគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងប្រទេសស៊ីរីកាន់តែធ្ងន់ធ្ងរឡើងៗ”។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin
យោងតាមស្ថិតិរបស់រដ្ឋាភិបាលស៊ីរី, ជាង៨០%នៃទិន្នផលប្រេងប្រចាំថ្ងៃរបស់ស៊ីរី ត្រូវបានរត់ពន្ធចេញពីប្រទេស ដោយកងទ័ពអាមេរិក នៅឆមាសទីមួយនៃឆ្នាំ២០២២។

លោកបានបន្ថែមថា “មិនថាសហរដ្ឋអាមេរិកផ្តល់ ឬទទួលយកទេ អាមេរិកបានធ្វើឲ្យប្រទេសផ្សេងទៀតធ្លាក់ចូលទៅក្នុងភាពចលាចល និងគ្រោះមហន្តរាយ ហើយអាមេរិក ទទួលបានផលប្រយោជន៍សម្រាប់អនុត្តរភាព និងផលប្រយោជន៍ផ្សេងទៀត។ នេះគឺជាលទ្ធផលនៃអ្វីដែលអាមេរិកហៅថា បទបញ្ជាផ្អែកលើច្បាប់”។

កាលពីថ្ងៃទី១៤ខែមករា ទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប់ស៊ីរី (SANA) ដែលគ្រប់គ្រងដោយទីក្រុងដាម៉ាស បានរាយការណ៍ថា “ក្បួនដែលមានរថយន្តដឹកប្រេងចំនួន៥៣គ្រឿង ផ្ទុកដោយប្រេងស៊ីរីដែលលួចបាន ត្រូវបាននាំយកពីខេត្ត Hasakah របស់ប្រទេសទៅកាន់មូលដ្ឋានទ័ពអាមេរិកក្នុងទឹកដីអ៊ីរ៉ាក់។

សារព័ត៌មានដដែលក៏បានបញ្ជាក់ផងដែរថា រថយន្តចំនួន៦០គ្រឿងទៀត បានរត់ពន្ធប្រេង និងស្រូវសាលីដែលលួចបាន ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីដើមខែនេះ៕

ប្រភព Tass News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img