28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

រឿងទាំង៥ចំណុចនៅប្រទេសម៉ាល់ឌីវ

- Advertisement -spot_img

ម៉ាល់ឌីវ គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ ដោយសារតែមានឆ្នេរស្អាត និងទឹកថ្លាដូចកញ្ចក់។ ទោះយ៉ាងណាក៏ដោយ នោះជាអ្វីដែលមនុស្សភាគច្រើនដឹងអំពីប្រទេសកោះមួយនេះ។

ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរទៅម៉ាល់ឌីវ មានរឿងមួយចំនួនដែលអ្នកគួរដឹងអំពីប្រទេសនេះ ដូច្នេះអ្នកអាចលែងភ័យព្រួយអំពីការធ្វើដំណើររបស់អ្នក។

ខាងក្រោមនេះគឺជាចំណុចសំខាន់ចំនួន៥ ដែលអ្នកត្រូវដឹងអំពីប្រទេស ម៉ាល់ឌីវ៖

១. សាសនាផ្លូវការរបស់ម៉ាល់ឌីវ គឺ ឥស្លាម

រឿងដែលត្រូវចាំក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នកនៅម៉ាល់ឌីវ គឺសាសនាផ្លូវការរបស់ប្រទេសនេះគឺឥស្លាម ហើយ ១០០% នៃប្រជាជនរបស់ខ្លួនគឺ មូស្លីម។ នេះហើយ ទើបធ្វើឲ្យកោះម៉ាល់ឌីវ មានច្បាប់តឹងរ៉ឹង។ ឧទាហរណ៍៖ ផលិតផលគ្រឿងស្រវឹង និងសាច់ជ្រូកត្រូវបានហាមឃាត់នៅទីនោះ។

២. រមណីយដ្ឋាន គឺស្ថិតនៅលើកោះឯកជនផ្ទាល់ខ្លួន

រមណីយដ្ឋាន និងសណ្ឋាគារភាគច្រើននៅម៉ាល់ឌីវ គឺមានកោះឯកជនរបស់ពួកគេ។ នៅលើកោះរមណីយដ្ឋានទាំងនោះ ការរឹតបន្តឹងវប្បធម៌មិនអនុវត្តចំពោះភ្ញៀវទេសចរទេ។ ភ្ញៀវអាចទទួលទានស្រា និងសាច់ជ្រូកបានដោយសេរី ហើយស្លៀកពាក់ដូចជាប៊ីគីនី និងខោខ្លីបាន។

៣. មិនមែនកោះទាំងអស់ សុទ្ធតែមានល្វែងម៉ោងដូចគ្នានោះទេ

កោះរមណីយដ្ឋានមួយចំនួននៅម៉ាល់ឌីវ មានល្វែងម៉ោងផ្ទាល់ខ្លួន ដូច្នេះកុំភ័យ ប្រសិនបើអ្នកដឹងថា អ្នកបានបាត់មួយម៉ោង ឬពីរម៉ោងនៅតាមផ្លូវពីទីក្រុង ម៉ាល ទៅសណ្ឋាគាររបស់អ្នក។

ពេលវេលានៅរមណីយដ្ឋានជាច្រើនគឺដើរមួយម៉ោង ឬពីរម៉ោងមុនម៉ោងក្នុងស្រុក ដើម្បីឲ្យអ្នកឃើញពន្លឺព្រះអាទិត្យបានយូរបំផុត ហើយការស្នាក់នៅកន្លែងទាំងនេះ ផ្តល់ឲ្យអ្នកនូវពេលវេលាបន្ថែមទៀតដើម្បីរីករាយជាមួយថ្ងៃរបស់អ្នក។

៤. ចាយប្រាក់ដុល្លារ, មានទូ ATM និងអាចប្រើប័ណ្ណឥណទានបាន

ប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលយកនៅទូទាំងកោះម៉ាល់ឌីវ រួមជាមួយនឹងប្រាក់ Rufiyaa របស់ម៉ាល់ឌីវ (MVR) ដែលនេះមានន័យថា អ្នកអាចទិញអាហារ ភេសជ្ជៈ និងកក់ដំណើរកម្សាន្តដោយគ្មានបញ្ហា។

អ្នកក៏អាចស្វែងរកម៉ាស៊ីន ATM នៅតាមកោះធំៗបានផងដែរ ដូច្នេះអ្នកនៅតែអាចដកសាច់ប្រាក់បាន គ្រប់ពេលដែលអ្នកត្រូវការ។

៥. ការយកសម្បកខ្យងមកផ្ទះ គឺជារឿងខុសច្បាប់

ប្រព័ន្ធអេកូឡូស៊ីនៅទីនោះមានភាពផុយស្រួយ ហើយរដ្ឋាភិបាលបានចាត់វិធានការដ៏ខ្លាំងក្លាដើម្បីការពារជីវចម្រុះនៃប្រជុំកោះ។ ទោះបីជាមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែ ម៉ាល់ឌីវ មានគោលការណ៍តឹងរ៉ឹងប្រឆាំងនឹងការប្រមូលសម្បកខ្យង ស្នូកអណ្តើក និងផ្កាថ្ម។

ក្តាម Hermit ចូលចិត្តយកសម្បកខ្យងដែលអ្នកឃើញនៅលើឆ្នេរ ធ្វើជាផ្ទះរបស់ពួកគេ ហើយក្តាមទាំងនេះមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងចំនួនសត្វរុយខ្សាច់៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img