មន្ទីរបញ្ចកោណបាននិយាយកាលពីពេលថ្មីនេះថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាការពារប្រទេសកូរ៉េខាងត្បូងក្នុងករណីមានការឈ្លានពានណាមួយពីប្រទេសកូរ៉េខាងជើង ។
ថ្លែងក្នុងអំឡុង ពេលនៃសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកមេបញ្ជាការ Pat Ryder បាននិយាយថា កងទ័ពរបស់ខ្លួនជិត ៣០,០០០ នាក់កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយពួកគេផ្តោតលើការគាំទ្រ និងការពារសម្ព័ន្ធមិត្តមួយនេះ ។
ភាពតានតឹងក្នុងតំបន់បានចាប់ផ្តើមកើនឡើងក្នុងឆ្នាំ ២០២០ នៅពេលដែលកូរ៉េខាងជើងបានវាយប្រហារ និងបំផ្ទុះការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េនៅតាមបណ្តោយព្រំដែន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរទីក្រុងសេអ៊ូលបានគំរាមឆ្លើយតបយ៉ាងខ្លាំងប្រសិន បើក្រុងព្យុងយ៉ាងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅ ទៀតជាពិសេសការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ៕



ប្រភព Anadolu Agency ប្រែសម្រួលដោយគីរីដងរែក




