24.9 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

រុស្ស៊ី បានកាន់កាប់ទីក្រុងរ៉ែអំបិលរបស់ អ៊ុយក្រែន ទាំងស្រុងហើយ

- Advertisement -spot_img

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នៅពេលនេះកងទ័ពរបស់ខ្លួនដណ្តើមយកបានទាំងស្រុកទីក្រុង Soledar ក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនហើយ ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសកាលពីថ្ងៃសុក្រថា កងទ័ពរុស្ស៊ីបានវាយដណ្ដើមយកទីក្រុងរ៉ែអំបិលមានទីតាំងនៅជិតទីក្រុង Bakhmut ដែលជាបន្ទាយដ៏រឹងមាំមួយទៀតរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ។ ក្រសួងបានសង្កត់ធ្ងន់ថា ការក្ដោបក្ដាប់យកទីក្រុង Soledar នឹងធ្វើឲ្យវាអាចកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់របស់អ៊ុយក្រែនទៅកាន់ទីក្រុង Bakhmut និងងាយស្រួលក្នុងការដាក់អន្ទាក់កងកម្លាំងអ៊ុយក្រែននៅទីនោះផងដែរ ។

ជាចុងក្រោយក្រសួងបញ្ជាក់ថា កងទ័ពរុស្ស៊ីបានព្យាយាមដណ្តើមយកទីក្រុង Bakhmut ភាគខាងកើតតាំងពីរដូវក្តៅមកម្ល៉េះ ដោយទីក្រុង Soledar ដែលនៅជិតនោះបានក្លាយជាចំណុចបង្គោល ដោយសារតែទីក្រុងរ៉ែអំបិលមួយនេះ មានសារៈសំខាន់សម្រាប់ការបន្តដំណើរឆ្ពោះទៅមុខក្នុងទិសដៅនៃតំបន់ Donetsk ៕

ប្រភព NBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img