អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី០៩ខែមករាថា សហភាពអឺរ៉ុប (EU) និងអង្គការណាតូ បានផ្គត់ផ្គង់អាវុធក្នុងតម្លៃរាប់សិបពាន់លានដុល្លារ ដល់អ៊ុយក្រែន។
កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសពីការប្តេជ្ញាចិត្តផ្តល់យានប្រយុទ្ធថ្មើរជើងទៅឲ្យអ៊ុយក្រែន។
ដោយឡែក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាជាមួយសមភាគីអ៊ុយក្រែន គឺលោក Volodymyr Zelensky ក្នុងការផ្គត់ផ្គង់ដល់ទីក្រុង កៀវ ជាមួយនឹងរថពាសដែកប្រភេទ AMX-10 RC ប៉ុន្តែមិនបានបញ្ជាក់ចំនួនជាក់លាក់នោះទេ។
អាវុធរបស់ណាតូ ផ្តល់ទៅឲ្យអ៊ុយក្រែន ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនអាចនិយាយត្រឹមតែការសម្រេចចិត្តរបស់បារាំងបាននោះទេ។ យើងដឹងថា អឺរ៉ុប សម្ព័ន្ធភាពអាត្លង់ទិកខាងជើង និងសហរដ្ឋអាមេរិក បានវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារចូលទៅក្នុងអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់អាវុធ”។
មន្ត្រីរូបនេះបានបន្ថែមថា ការចែកចាយទាំងនេះ មិនអាចផ្លាស់ប្តូរអ្វីជាមូលដ្ឋានបានឡើយ៕




ប្រភព Englist.Almanar.com.lb ប្រែសម្រួលដោយគីរីដងរែក




