31.2 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

រថពាសដែកប្រយុទ្ធអាមេរិក Bradley ជាអាវុធដែលអ៊ុយក្រែនត្រូវការចាំបាច់

- Advertisement -spot_img

(កៀវ)៖ ប្រធានាធិបតិអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ជំនួយនូវរថពាសដែកប្រយុទ្ធ Bradley ជាលើកដំបូង គឺជាពិតជាអ្វីដែលអ៊ុយក្រែនត្រូវការជាចាំបាច់។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ (ម៉ោងនៅអ៊ុយក្រែន) លោក ហ្សេលេនស្គី បានបញ្ជាក់ថាការប្រកាសជាផ្លូវការពីការផ្ដល់ រថពាសដែកប្រយុទ្ធ Bradley បានបង្ហាញថាដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកាកន្លងទៅ បានបង្ហាញលទ្ធផលជាផ្លែផ្កា។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបន្ថែមដូច្នេះថា «វាជាលើកដំបូងដែលយើងនឹងទទួលបានរថពាសដែកប្រយុទ្ធ Bradley ហើយនេះជាអ្វីដែលយើងកំពុងត្រូវការជាចាំបាច់»។

លោក ហ្សេលេនស្គី ដែលបាន និងកំពុងស្នើឱ្យសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនអាវុធបន្ថែមមកឱ្យទាហានអ៊ុយក្រែន ក៏បានអរគុណផងដែរដល់ប្រទេស អាល្លឺម៉ង់ ដែលនឹងបញ្ជូនរថពាសដែក Marder និងប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot មកឱ្យទីក្រុងកៀវ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img