31.2 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

សហរដ្ឋអាមេរិកបញ្ជូនយានប្រយុទ្ធ Bradley ទៅឲ្យ អ៊ុយក្រែនទៀតហើយ

- Advertisement -spot_img

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហើបថា ប្រទេសរបស់លោក កំពុងពិចារណាបញ្ជូនយានប្រយុទ្ធពាសដែកទៅកាន់អ៊ុយក្រែន ដើម្បីជួយរដ្ឋាភិបាលទីក្រុងកៀវ ឲ្យដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃពុធទី០៤ខែមករាថាតើ ការបញ្ជូនយានប្រយុទ្ធ Bradley ស្ថិតនៅក្នុងការពិចារណាដែរទេនោះ លោក បៃដិន ឆ្លើយថា “មែនហើយ”។

យានប្រយុទ្ធថ្មើរជើង M2 Bradley ត្រូវបានបំពាក់ដោយកាំភ្លើងអូតូ និងអាវុធផ្សេងទៀត។ វាអាចវាយប្រហារ នៅពេលកំពុងដឹកទាហាន។

ស្របពេលជាមួយគ្នានោះ ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយនៅក្នុងបទសម្ភាសជាមួយ ABC News ថា កងកម្លាំងអ៊ុយក្រែនកំពុងរង់ចាំយាននេះ។

លោក Budanov បន្តថា ពួកគេគឺជាគន្លឹះសម្រាប់អង្គភាពថ្មើរជើង ហើយនោះហើយជាមូលហេតុដែលពួកគេចាំបាច់៕

ប្រភព AP News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img