26.7 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

អ៊ុយក្រែនកែឆ្នៃរថយន្តដែលខូចៗ អោយក្លាយរថយន្តល្អសំរាប់ប្រយុទ្ធនៅសមរភូមិ

- Advertisement -spot_img

(កៀវ)៖ យានដ្ឋាន រថយន្ត មួយ ក្នុង ទីក្រុងកៀវ កំពុង ផ្តល់ ជីវិត ទីពីរ ដល់ រថយន្ត ដែលខូចខាតដោយសារសង្គ្រាម ជា យានជំនិះ ត្រៀម ប្រយុទ្ធ សម្រាប់ យោធា អ៊ុយក្រែន ដោយ ព្យាយាម បំពេញ ការ ខ្វះខាត ខណៈ ដែល សង្រ្គាម ជាមួយ រុស្ស៊ី នៅតែ បន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣។

យានដ្ឋាននេះពីមុន មានឯកទេសខាងជួសជុលរថយន្តដែលប៉ះទង្គិច ប៉ុន្តែវាបានផ្លាស់ប្តូរបន្ទាប់ពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ ហើយអ្នកស្ម័គ្រចិត្តបានឈានដល់ការកែឆ្នៃរថយន្តដែលខូចៗសម្រាប់កិច្ចការនានា រួមទាំងការដឹកជញ្ជូនសព្វាវុធ និងយន្តហោះដ្រូនឃ្លាំមើលជាដើម។

លោក Anton Senenko អ្នកស្ម័គ្រចិត្តម្នាក់ដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះបានប្រាប់ AFP ថា «យើងមិនមែនជាប្រទេសអ្នកមានទេ ហើយរដ្ឋមិនអាចផ្តល់ឱ្យទាហានរបស់យើងទាំងអស់នូវរថពាសដែកកង់បួន ដូច្នេះរថយន្តភីកអាប់គឺជាជម្រើសល្អបំផុតដែលអាចដើរតួជំនួសបាន»។

លោកបានបន្តថា ការងារជួសជុលអាចធ្វើឱ្យមានភាពខុសគ្នារវាងការរស់រានមានជីវិត និងការស្លាប់សម្រាប់ទាហាន ដែលកំពុងប្រតិបត្តិការនៅភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធកំពុងប្រមូលផ្តុំនាពេលបច្ចុប្បន្ន៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img