26.7 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

រឿងពិតការចាប់លោក សាដាម ហ៊ូសេន កាលពី២០មុន

- Advertisement -spot_img

នៅក្នុងបទសម្ភាសន៍មួយ ទាហានជើងចាស់ផ្នែកប្រតិបត្តិការពិសេសម្នាក់ បានចែករំលែកព័ត៌មានលម្អិតថ្មី អំពីដំណើររឿងនៃការចាប់ខ្លួនលោក សាដាម ហ៊ូសេន ពោលគឺរយៈពេលជិត២០ឆ្នាំ បន្ទាប់ពីបេសកកម្មសម្ងាត់។

ឧត្តមសេនីយ៍ទោ Kevin Holland ដែលជាមេបញ្ជាការកងទ័ពចូលនិវត្តន៍ បាននិយាយថា ក្រុមការងារ Delta Force របស់គាត់ បានប្រាប់អតីតប្រធានាធិបតីអ៊ីរ៉ាក់ និងជាមេដឹកនាំផ្តាច់ការថា លោកប្រធានាធិបតី Bush សូមគោរពគាត់ នៅពេលពួកគេ ទាញគាត់ចេញពីរូងក្រោមដី ជាកន្លែងដែលគាត់លាក់ខ្លួនក្នុងឆ្នាំ២០០៣។

លោក Holland បានពណ៌នាអំពីបេសកកម្មនេះ ក្នុងភាគមួយនៃ Podcast ដែលរៀបចំដោយទាហានជើងចាស់នៃកងនាវាចរឈ្មោះ “Danger Close”។

គាត់និយាយថា កងកម្លាំងពិសេសរបស់គាត់ បានទទួលព័ត៌មានសម្ងាត់ ដែលនាំពួកគេទៅដល់រូងក្រោមដីក្នុងទីក្រុងកសិកម្មតូចមួយ នៅប្រទេសអ៊ីរ៉ាក់។

រូងនោះត្រូវបានគ្របដោយស្លឹកឈើ និងខ្សាច់ ហើយភ្ជាប់ជាមួយនឹងស្នោ ដើម្បីបិទបាំងទីតាំង។ លោក Holland និយាយ ថា រូងនោះ មាន បំពង់ តូច មួយ ដើម្បី ឲ្យមាន អុកស៊ីសែនចេញចូល។

លោក សាដាម ហ៊ូសេន ត្រូវចាប់ខ្លួនបាន
លោក Holland និង ក្រុម របស់គាត់ បានរករូងនោះឃើញ ហើយដកស្នោ ចេញ បន្ទាប់មកក៏ឃើញមាន ក្រាល ឥដ្ឋមួយជាន់ទៀត ហាក់ ដូចជា មាន នរណាម្នាក់កំពុង លាក់ខ្លួន នៅក្នុង នោះ។ ពួកគេបានគប់គ្រាប់បែកចូលទៅក្នុងនោះ ហើយបន្ទាប់មកបានឮសំឡេងនិយាយភាសាអារ៉ាប់ កាន់តែខ្លាំងឡើងៗ។

បន្ទាប់ពីនោះ ឃើញដៃឈោងចេញពីរូង ហើយឃើញក្បាលមនុស្សមានសក់សំពោង។ ក្រោយមក លោក Holland បានចាប់បោចសក់ ហើយអូសមនុស្សចេញមក។ នោះគឺជាលោក សាដាម ហ៊ូសេន។

លោក សាដាម ហ៊ូសេន ពេលត្រូវចាប់ខ្លួនបាន
ពេលនោះ លោក សាដាម មានប្រដាប់ដោយកាំភ្លើងខ្លី Glock 18 ដូច្នេះសមាជិកម្នាក់ទៀតរបស់ Delta Force បានយកកាំភ្លើងចេញ។ ជន ផ្តាច់ការ បាន ព្យាយាម អង្វរករដល់ ក្រុម អាមេរិក។

លោក Holland ប្រាប់ ថា “ លោក សាដាម គ្រាន់តែ និយាយ ថា គាត់គឺ ជា ប្រធានាធិបតី អ៊ីរ៉ាក់ ហើយ គាត់ បាន ត្រៀម ខ្លួន រួចជា ស្រេច ដើម្បី ចរចា ។ គាត់និយាយជាភាសាអង់គ្លេស”។ តែអ្វីៗហួសពេលទៅហើយ។

គួរបញ្ជាក់ថា តំណែងជា ប្រធានាធិបតី របស់ លោក សាដាម ត្រូវ បានញាំញី ដោយ ការ ចោទ ប្រកាន់ ពាក់ព័ន្ធ ការ រំលោភ សិទ្ធិ មនុស្ស ជា ច្រើន រួម ទាំង ការ សម្លាប់ មនុស្ស ប្រមាណ ២៥ ម៉ឺន នាក់ផងដែរ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img