30.5 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

មេបញ្ជាការ រុស្ស៊ី រងការរិះគន់ចាស់ដៃ ក្រោយបណ្ដោយឲ្យ អ៊ុយក្រែន បាញ់ សម្លាប់ទាហានច្រើននាក់

- Advertisement -spot_img

មេបញ្ជាការយោធារបស់រុស្ស៊ីកំពុងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុកកែតបាញ់ចេញពីប្រព័ន្ធ HIMARS ដែលផ្ដល់ដោយសហរដ្ឋអាមេរិក ពីសំណាក់កងកម្លាំងអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ីរាប់សិបនាក់កាលពីចុងសប្តាហ៍មុន ។

មន្ត្រីមួយចំនួននៅក្នុងប្រទេសរុស្ស៊ីបានថ្កោលទោសមេបញ្ជាការដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ចំពោះការផ្ដល់សន្តិសុខមិនគ្រប់គ្រាន់ ខណៈក្នុងចំណោមអ្នករិះគន់ទាំងនោះ ក៏រួមមានលោក Sergei Mironov អតីតប្រធានសភាជាន់ខ្ពស់របស់រុស្ស៊ីផងដែរ ។

មន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារនៅក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk បានបំផ្លាញបន្ទាយទាហានបណ្តោះអាសន្ន ហើយចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារនេះបានកើនឡើងដល់ ៨៩ នាក់ ។

មន្ត្រី ទាំង នោះ បាន ស្តី បន្ទោសទាហានរបស់ខ្លួន ចំពោះ ការ ប្រើប្រាស់ ទូរស័ព្ទ ដៃ ដោយ គ្មាន ការ អនុញ្ញាត ទើបធ្វើឲ្យកងកម្លាំងអ៊ុយក្រែនចាប់បានសញ្ញា និងបើកការបាញ់ផ្លោងដោយឥតសំចៃដៃបែបនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស លោកឧត្តមសេនីយ៍ឯក Igor Konashenkov បានឲ្យដឹងថា នេះជាការបាត់បង់ជីវិតច្រើនបំផុតដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងជម្លោះដែលអូសបន្លាយ ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមុន ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img