35.2 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

អ៊ុយក្រែន បាញ់មីស៊ីលសងសឹក សម្លាប់ទាហានរុស្ស៊ីហើយ

- Advertisement -spot_img

ទីក្រុងមូស្គូ បាន បញ្ជាក់ កាលពី ថ្ងៃ ចន្ទ ទី០២ខែមករាថា ទាហាន រុស្ស៊ី ជាង ៦០ នាក់ ត្រូវ បាន សម្លាប់ ក្នុងការ វាយប្រហារ ដោយមីស៊ីល របស់ អ៊ុយក្រែន។ មីស៊ីល បាន វាយប្រហារតំបន់លំនៅដ្ឋានបណ្តោះអាសន្នមួយ ដែលប្រើដោយកងកម្លាំង រុស្ស៊ីក្នុងទីក្រុង Donbass។

ក្រសួងការពារជាតិនិយាយថា ទីតាំងក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ី ត្រូវបានកំណត់គោលដៅដោយមីស៊ីលចំនួន៦គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធ HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បន្ថែមថា មីស៊ីលចំនួនពីរគ្រាប់ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែ៤គ្រាប់បានឆ្លងផុត។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Igor Konashenkov បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា “ជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលចំនួន៤គ្រាប់ ជាមួយនឹងក្បាលគ្រាប់ផ្ទុះកម្រិតខ្ពស់លើទីតាំងដាក់ពង្រាយបណ្តោះអាសន្ន, ទាហានរុស្ស៊ីចំនួន៦៣នាក់ត្រូវបានសម្លាប់”។

នេះជាការបាត់បង់ជីវិតច្រើនបំផុតដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងជម្លោះដែលបន្លាយចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុន។

មុននេះ ការវាយប្រហារត្រូវបានរាយការណ៍ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់សាធារណរដ្ឋប្រជាមានិត Donetsk លោក Daniil Bezsonov ដែលនិយាយថា មីស៊ីល បានកំណត់គោលដៅលើអគារសាលាវិជ្ជាជីវៈមួយ ដែលជាកន្លែងកងទ័ពឈរជើង។

ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ដែលមិនត្រឹមតែផ្គត់ផ្គង់សព្វាវុធទំនើបៗដល់ទីក្រុងកៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឲ្យយោធាអ៊ុយក្រែននូវព័ត៌មានសម្ងាត់អំពីទីតាំងរបស់កងកម្លាំងរុស្ស៊ីផងដែរ៕

ប្រភព YouTube ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img