ការសិក្សាថ្មីមួយបានព្រមានថា ផែនដីនឹងប្រឈមការផុតពូជទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ២១០០ ដែលអាចបំផ្លាញជីវចម្រុះពិភពលោក ជាងមួយភាគបួន។
អ្នកវិទ្យាសាស្ត្រអូស្ត្រាលី និងអ៊ឺរ៉ុប បានបង្កើតផែនដីនិម្មិតមួយ ដើម្បីសិក្សាផែនការនៃការផុតពូជជាសកល ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។
លទ្ធផលបានចង្អុលបង្ហាញថា មានការបាត់បង់១០ភាគរយនៃប្រភេទរុក្ខជាតិនិងសត្វទាំងអស់នៅត្រឹមឆ្នាំ២០៥០ ហើយកើនឡើងដល់ ២៧ភាគរយនៅចុងបញ្ចប់នៃសតវត្សរ៍នេះ។
អ្នកវិទ្យាសាស្ត្របានស្តីបន្ទោសរឿងនេះទៅលើ “ការកេងប្រវ័ញ្ចធនធានហួសហេតុ ការផ្លាស់ប្តូរការប្រើប្រាស់ដី ការប្រមូលផលលើស ការបំពុល ការប្រែប្រួលអាកាសធាតុ និង ការឈ្លានពានជីវសាស្រ្ត”។
ការសិក្សានេះ ដឹកនាំដោយអ្នកវិទ្យាសាស្ត្រគណៈកម្មការអឺរ៉ុប Giovanni Strona និងសាស្រ្តាចារ្យ Corey Bradshaw នៃសាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide ប្រទេសអូស្ត្រាលី។
ក្រុមអ្នកសិក្សានិយាយថា ភពផែនដី បានចូលទៅក្នុងព្រឹត្តិការណ៍ផុតពូជទ្រង់ទ្រាយធំលើកទីប្រាំមួយរបស់ខ្លួនរួចទៅហើយ ដែលជំរុញដោយសកម្មភាពមនុស្ស និងបម្រែបម្រួលអាកាសធាតុ។
យោងតាមបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ, ប្រភេទពួជជាង ៤២ ១០០ប្រភេទ ត្រូវរងការគំរាមកំហែងជាមួយនឹងការផុតពូជ។
សាស្ត្រាចារ្យ Bradshaw និយាយថា “កុមារដែលកើតនៅថ្ងៃនេះហើយរស់នៅក្នុងវ័យ៧០ឆ្នាំប្លាយ អាចនឹងដឹងអំពីការបាត់ខ្លួននៃរុក្ខជាតិ និងសត្វរាប់ពាន់ប្រភេទ ចាប់ពីផ្កាអ័រគីដេតូចៗ និងសត្វល្អិតតូចបំផុត រហូតដល់សត្វធំៗដូចជាដំរី និងខ្មាឃ្មុំជាដើម”៕




ប្រែសម្រួលដោយគីរីដងរែក




