យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតចំនួនបីគ្រាប់ ដោយចាប់ផ្តើមពីម៉ោងប្រហែល ៨ព្រឹកថ្ងៃសៅរ៍ទី៣១ខែធ្នូនេះ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានប្រកាសថា មីស៊ីលត្រូវបានបាញ់ចេញពីកន្លែងណាមួយជុំវិញស្រុក Chunghwa ក្នុងខេត្ត North Hwanghae។
មន្ត្រីនៅទីក្រុងសេអ៊ូល កំពុងធ្វើការជាមួយយោធាអាមេរិកដើម្បីកំណត់បន្ថែមទៀត អំពីការបាញ់បង្ហោះ រួមទាំងថាតើមីស៊ីលទាំងនោះហោះបានចម្ងាយឆ្ងាយប៉ុនណាផងដែរ៕





ប្រែសម្រួលដោយគីរីដងរែក




