34.3 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

រុស្ស៊ី ចាប់ផ្តើមបាញ់កំទេចប្រទេស អ៊ុយក្រែនហើយ

- Advertisement -spot_img

លោក Mykhailo Podolyak ជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានបាញ់មីស៊ីលជាង ១២០ គ្រាប់លើប្រទេសនេះ ចំពេលមានការវាយឆ្មក់តាមអាកាសនៅទូទាំងប្រទេស ។

លោក Podolyak បានសរសេរនៅលើបណ្ដាញ Twitter ថា “រុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលច្រើនជាង ១២០ គ្រាប់មកលើអ៊ុយក្រែន ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសម្លាប់ជនស៊ីវិលយ៉ាងច្រើនផងដែរ” ។

ជំនួយការប្រធានាធិបតីរូបនេះបញ្ជាក់ទៀតថា “យើងកំពុងរង់ចាំសំណើបន្ថែមពីអ្នករក្សាសន្តិភាពអំពីការតាំងទីលំនៅដោយសន្តិភាព ក៏ដូចជាការធានាសុវត្ថិភាពសម្រាប់ប្រទេសរបស់យើងពីការបង្កហេតុទាំងអស់ បន្ទាប់ពីការបាញ់ស្រោចមីស៊ីលឥតឈប់ឈរនេះ” ។

ទន្ទឹមនោះ ក្រៅពីទីក្រុងកៀវ ក៏មានទីក្រុងផ្សេងៗទៀតផងដែរដូចជា ទីក្រុង Odesa, ទីក្រុង Lviv, ទីក្រុង Kharkiv, ទីក្រុង Zhytomyr, ទីក្រុង Mykolaiv និងទីក្រុង Kryvyi Rih បានរាយការណ៍ពីការផ្ទុះ ក្រោយការបាញ់មីស៊ីលស្រោចនេះ ។

ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងប្រទេសអ៊ុយក្រែនស្ទើរតែជារៀងរាល់ថ្ងៃ ដោយសារតែការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់ប្រទេស ។ ការវាយប្រហារបែបនេះបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការបំផ្ទុះបំផ្លាញស្ពាន Kerch ដ៏សំខាន់របស់រុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀរកាលពីខែតុលា ៕

ប្រភព Business-Standard ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img