34.3 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

យន្តហោះចិន ប្រដេញយន្តហោះ អាមេរិកលើសមុទ្រចិនខាងត្បូង

- Advertisement -spot_img

យោធាអាមេរិកបាននិយាយនៅថ្ងៃសុក្រទី៣០ខែធ្នូនេះថា យន្តហោះយោធាចិនមួយគ្រឿងបានចូលមកជិតក្នុងចម្ងាយ៦ម៉ែត្រ ពីយន្តហោះរបស់កងទ័ពអាកាសអាមេរិក ហើយបានបង្ខំឲ្យខ្លួនបើកគេច ដើម្បីចៀសវាងការប៉ះទង្គិចគ្នា នៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន។

ការបើកមកជិតគ្នានេះ បានកើតឡើងបន្ទាប់ពីអ្វី ដែលសហរដ្ឋអាមេរិក ហៅថាជាអាកប្បកិរិយា ដ៏ គ្រោះថ្នាក់នាពេលថ្មីៗ ដោយ យន្តហោះយោធាចិន។

យោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង J-11 របស់កងទ័ពជើងទឹកចិន និងយន្តហោះ RC-135 របស់កងទ័ពអាកាសអាមេរិក បានកើតឡើងកាលពីថ្ងៃទី២១ខែធ្នូ។

“កងកម្លាំងរួមឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ហើយនឹងបន្តការហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការនៅសមុទ្រ និងក្នុងដែនអាកាសអន្តរជាតិ ដោយគិតគូរអំពីសុវត្ថិភាពនៃនាវា និងយន្តហោះទាំងអស់ ក្រោមច្បាប់អន្តរជាតិ”។

ក្នុងជំនួបជាមួយសមភាគីចិនកាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងពីតម្រូវការក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដែលមានវិបត្តិ ហើយថែមទាំងបានកត់សម្គាល់នូវអ្វីដែលលោកហៅថា ជាអាកប្បកិរិយាគ្រោះថ្នាក់ដោយយន្តហោះយោធាចិនផងដែរ។

ដោយឡែក ក្រសួងការពារជាតិអូស្ត្រាលីបាននិយាយកាលពីខែមិថុនាថា យន្តហោះចម្បាំងចិនមួយគ្រឿង បានហោះស្ទាក់ យន្តហោះស៊ើបការណ៍យោធាអូស្ត្រាលីយ៉ាងគ្រោះថ្នាក់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

អូស្ត្រាលីនិយាយថា យន្តហោះរបស់ចិន បានហោះយ៉ាងកៀកនៅពីមុខយន្តហោះ ហើយបានបញ្ចេញវត្ថុដ៏គ្រោះថ្នាក់ ដែលមានបំណែកអាលុយមីញ៉ូមតូចៗ ចូលទៅក្នុងម៉ាស៊ីនរបស់យន្តហោះអូស្ត្រាលី៕

ប្រភព NY Time ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img