34.3 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

រុស្ស៊ី ចាត់ទុកសម្ដី អ៊ុយក្រែន “គ្រាន់តែជាឆ្កែព្រុស” ប៉ុណ្ណោះ

- Advertisement -spot_img

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រតិកម្មតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងកៀវ ដើម្បីបណ្តេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយនិយាយថា វោហាសាស្ត្របែបនេះ យើងមិនចាំបាច់អើពើនោះទេ ។

ដោយឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើទីក្រុងមូស្គូគួរមានប្រតិកម្មយ៉ាងណាចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ុយក្រែនអំពីបញ្ហានេះ, លោកស្រីបានប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃពុធថា “យើងកុំតបតជាមួយឆ្កែដែលកំពុងព្រុសអី” ។

កាលពីថ្ងៃទី ២០ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ទីក្រុងកៀវកំពុងរៀបចំជំហានផ្លូវការ ដើម្បីលុបចោលសមាជិកភាពរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយម្តងហើយម្តងទៀតថា វាមិនអាចទៅរួចទេក្នុងការដករុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ខណៈអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៥ ខែធ្នូថា សហរដ្ឋអាមេរិកក៏គិតដូចគ្នាថា វាមិនអាចទៅរួចទេ ក្នុងការកែប្រែច្បាប់របស់អង្គការសហប្រជាជាតិ ដើម្បីធ្វើដូច្នេះនោះ ៕

ប្រភព Tass News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img