35.3 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

អតីតឧបនាយករដ្ឋមន្រ្តីរុស្ស៉ី រងរបួសដោយគ្រាប់ផ្លោងរបស់អ៊ុយក្រែន លើតំបន់ Donetsk

- Advertisement -spot_img

(កៀវ)៖ អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី និងមន្ត្រីតែងតាំងដោយរុស្ស៉ីម្នាក់ បានរងរបួសនៅពេលដែលកងកម្លាំងអ៊ុយក្រែន បាញ់ផ្លោងលើទីក្រុងក្នុងតំបន់ដូណេត (Donetsk) ដែលនៅភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

មន្រ្តីរុស្ស៉ីម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ឲ្យដឹងថា ជនរងគ្រោះម្នាក់ក្នុងចំណោមបុរសដែលរងរបួសគឺជា លោក ឌីមីទ្រី រ៉ូហ្កូហ្ស៉ីន (Dmitry Rogozin) អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងផ្តល់ដំបូន្មានផ្នែកយោធាដល់ តំបន់កាន់កាប់ចំនួន២ នៃទឹកដីអ៊ុយក្រែន ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ ចំណែកអ្នករបួសម្នាក់ទៀត គឺលោក វីតាលី ឃូតសិនកូ (Vitaly Khotsenko) អភិបាលតំបន់ដូណេត ដែលរុស្ស៉ីលើកបន្តុប។ បុរសទាំងពីរនាក់បានរងរបួស នៅពេលដែលសណ្ឋាគារមួយនៅជាយក្រុងដូណេត រងការវាយប្រហារដោយអាវុធរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ជាងពាក់កណ្តាលនៃតំបន់ដូណេត គឹស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៉ី និងជាសមរភូមិក្តៅ នៃការប្រយុទ្ធគ្នាមួយរយៈចុងក្រោយនេះ រវាងកងទ័ពរុស្ស៉ីនិងកងទ័ពអ៊ុយក្រែន៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img