24.8 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

អ៊ុយក្រែន នឹងបើកការវាយលុកពេញមួយរដូវ រងានេះជាមួយរុស្សី

- Advertisement -spot_img

អភិបាលនៃតំបន់ Luhansk នៅភាគខាងកើតអ៊ុយក្រែន និយាយថា កងកម្លាំងអ៊ុយក្រែន នឹងអាចទប់ទល់ ក៏ដូចជាបន្តបើកការវាយលុកពេញមួយរដូវរងានេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមយកតំបន់ដែលរុស្ស៊ីកាន់កាប់មកវិញ ។

លោក Serhiy Haidai បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីពេលថ្មីៗនេះថា អ៊ុយក្រែនបានដណ្ដើមយកផ្នែកខ្លះនៃតំបន់ Luhansk មកវិញ ខណៈការតាំងទីលំនៅចំនួន១៣ ត្រូវបាន រំដោះមកវិញបន្ទាប់ពីរុស្ស៊ីបានប្រកាសកាលពីខែ កក្កដា ថាយោធា របស់ខ្លួនបានគ្រប់គ្រងតំបន់ទាំងនេះ ។

លោក Haidai បាននិយាយថា កងកម្លាំងអ៊ុយក្រែននឹងមិនកាត់បន្ថយការវាយលុករបស់ពួកគេ ក្នុងអំឡុងរដូវរងានោះទេ ហើយកងទ័ពអ៊ុយក្រែនក៏នឹងមិនផ្តល់ពេលវេលាដល់ភាគីរុស្ស៊ីដើម្បីពង្រឹងការការពារខ្លួនផងដែរ បើទោះជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតែបន្តនៅភាគខាងកើតអ៊ុយក្រែនក៏ដោយ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អភិបាលតំបន់ Luhansk កើតឡើង ស្របពេលដែលអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov ក៏បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផងដែរថា មានទឹកដីជាច្រើនដែលរុស្ស៊ីកាន់កាប់នៅក្នុងតំបន់ថ្មីទាំងនោះ ត្រូវការរំដោះឡើងវិញ ៕

ប្រភព NHK News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img