26 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

លោក ពូទីន ទទួលស្គាល់ថា ប្រតិបត្តិការនៅអ៊ុយក្រែន អាចចំណាយពេលយូរ

- Advertisement -spot_img

នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសង្គមស៊ីវិល និងសិទ្ធិមនុស្សកាលពីថ្ងៃពុធទី០៧ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ថា ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបន្តក្នុងរយៈពេលដ៏យូរទៀត។

ឆ្លើយតបទៅនឹងសំណួរអំពីរយៈពេលនៃអរិភាពដែលផ្ទុះឡើងកាលពីខែកុម្ភៈ លោកពូទីនបាននិយាយថា ការសម្រេចបាននូវគោលបំណងទាំងអស់នឹងត្រូវការពេលវេលា ប៉ុន្តែបានចង្អុលទៅអ្វីដែលលោកហៅថា ជាផលចំណេញសំខាន់ៗជាច្រើន ដែលរុស្ស៊ីបានឈ្នះរួចទៅហើយ។

ដោយកត់សម្គាល់ថា ជម្លោះពិតជាបានចាប់ផ្តើមក្នុងឆ្នាំ២០១៤ នៅពេលដែលសហរដ្ឋអាមេរិក គាំទ្ររដ្ឋប្រហារជាតិនិយមនៅក្នុងទីក្រុងកៀវនោះ, លោក ពូទីន បានទទូចថា “ពិតណាស់ នេះប្រហែលជាដំណើរការដ៏វែងឆ្ងាយ។ ទីក្រុងមូស្គូគ្មានជម្រើសអ្វី ក្រៅពីធ្វើអន្តរាគមន៍ក្នុងខែកុម្ភៈ ដើម្បីការពារសាធារណរដ្ឋ Donetsk និង Lugansk នោះទេ”។

ប្រធានាធិបតីរូបនេះបាននិយាយទៀតថា “ទឹកដីថ្មីទាំងនេះ គឺជាផលប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី។ សូម្បីតែស្តេច Peter the Great ក៏បានស្វែងរកការចូលទៅកាន់សមុទ្រ Azov ដែរ ហើយឥឡូវនេះវាគឺជាសមុទ្រផ្ទៃក្នុងនៃសហព័ន្ធរុស្ស៊ី”។

ទន្ទឹមនោះ លោកពូទីនក៏បាននិយាយដែរថា គ្មានអ្វីត្រូវពិភាក្សាអំពីវិធានការកែនទ័ពបន្ថែមទៀតនោះទេ ដោយសារតែទាហានបម្រុងជាង ៣០ម៉ឺននាក់ ត្រូវបានកោះហៅដើម្បីបំពេញជួរយោធាគ្រប់គ្រាន់ណាស់ទៅហើយ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img