28.4 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

អាមេរិក ចង់ឲ្យ អ៊ុយក្រែន បន្តប្រយុទ្ធជាមួយ រុស្ស៊ី ហើយកុំភ័យរឿងអាវុធ

- Advertisement -spot_img

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកគាំទ្រគោលដៅបន្តប្រយុទ្ធរបស់អ៊ុយក្រែនក្នុងការដណ្ដើមយកទឹកដីដែលបានបោះឆ្នោតដាក់បញ្ចូលដោយរុស្ស៊ីមកវិញ ហើយបដិសេធការយល់ព្រមកិច្ចព្រមព្រៀងសន្តិភាពណាមួយនៅពេលនេះ ។

ថ្លែងបន្ទាប់ពីរលកនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ, លោក Blinken បានប្រាប់សន្និសីទកាសែត Wall Street Journal ថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់អាវុធដល់អ៊ុយក្រែន ហើយនិងដកលុយក្នុងសេដ្ឋកិច្ចរបស់ខ្លួន រហូតដល់អ៊ុយក្រែនអាចដណ្តើមយកមកវិញនូវទឹកដីដែលត្រូវបានរឹបអូស តាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក” ។

កន្លងមកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្តេជ្ញាដណ្តើមយកមកវិញនូវតំបន់ Donetsk, Lugansk, Kherson និង Zaporozhye ដែលតំបន់ទាំងអស់នេះបានបោះឆ្នោតឲ្យចូលជាសមាជិកសហព័ន្ធរុស្ស៊ីក្នុងខែកញ្ញា ។

ទន្ទឹមនោះលោក Zelensky ក៏បានសន្យាថានឹងដណ្តើមយកតំបន់ Crimea ដែលជាផ្នែកប្រវត្តិសាស្ត្រនៃប្រទេសរុស្ស៊ីដែលបានបោះឆ្នោតឲ្យដាក់បញ្ចូលទឹកដីមួយនេះជាឯកតោភាគីក្នុងឆ្នាំ ២០១៤ ផងដែរ ។

គួរបញ្ជាក់ថា សហរដ្ឋ អាមេរិក បាន ផ្តល់ ប្រាក់ ប្រមាណ ៦៨ ពាន់ លាន ដុល្លារ ហើយដល់ អ៊ុយក្រែន ក្នុង ឆ្នាំ នេះ ខណៈកាលពីខែមុនរដ្ឋបាល លោក Joe Biden ក៏បាន ស្នើ ឲ្យ សភា អនុម័ត ថវិកា ចំនួន ៣៧.៧ ពាន់ លាន ដុល្លារ ទៀតផងដែរសម្រាប់ជំនួយយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន មុន ខែ មករា ឆ្នាំ ២០២៣ ៕

ប្រភព Wall Street Journ ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img