31.8 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

អាមេរិក អស់លុយឲ្យ អ៊ុយក្រែន ទប់ រុស្ស៊ីបាន

- Advertisement -spot_img

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា យោធាអាមេរិកអាចនឹងអស់លុយសម្រាប់ជម្លោះនៅអ៊ុយក្រែន ដោយសារតែគណបក្សសាធារណរដ្ឋកំពុងមានគម្រោងកាត់បន្ថយការអនុម័តពីមន្ទីរបញ្ចកោណសម្រាប់ការផ្ដល់ជំនួយឲ្យអ៊ុយក្រែនដើម្បីទប់ទល់ជាមួយរុស្ស៊ី ។

ដោយលើកឡើងពីឯកសារផ្ទៃក្នុងរបស់ក្រសួងការពារជាតិអាមេរិក និងមន្ត្រីដែលដឹងពីបញ្ហានេះ, ទស្សនាវដ្តី Politico បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សភាមានពេលរហូតដល់ថ្ងៃទី ១៦ ខែធ្នូដើម្បីអនុម័តច្បាប់ស្តីពីការបញ្ឈប់ការការពារ ឬដំណោះស្រាយបន្តពេញមួយឆ្នាំ ក្នុងការជជែកដេញដោលរបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ។

របាយការណ៍បាននិយាយថា ដំណោះស្រាយនេះនឹងកាត់បន្ថយការផ្តល់មូលនិធិរបស់មន្ទីរបញ្ចកោណចំនួន ២៩ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងអ្វីដែលរដ្ឋបាល Biden បានស្នើសុំសម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ។ ដូច្នេះវាមានន័យថា មន្ទីរបញ្ចកោណនឹងត្រូវបោះបង់ចោលគម្រោងមួយចំនួន រួមទាំងជំនួយយោធាដែលត្រូវផ្ដល់ឲ្យទីក្រុងកៀវដើម្បីសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីផងដែរ ។

ទន្ទឹមនោះរបាយការណ៍នេះកើតឡើង បន្ទាប់ពីមន្ត្រីមន្ទីរបញ្ចកោណបានព្រមានសភាថា ការទប់ស្កាត់ការផ្តល់មូលនិធិនឹងធ្វើឲ្យខូចខាតបន្ថែមទៀត ដោយសារតែអត្រាអតិផរណាកើនឡើងខ្ពស់ ។

គួររំឭកថា កាល ពី ខែ មុន សេតវិមាន បាន ស្នើ សុំ ឲ្យ សភា អនុម័តថវិកាប្រហែល ៣៧.៧ ពាន់ លាន ដុល្លារ ក្នុង ជំនួយ យោធា និង មនុស្សធម៌ បន្ថែម ដល់ អ៊ុយក្រែន ។ ប្រសិន បើ មាន ភ្លើង ខៀវ នោះ វា នឹង នាំ មក នូវ ចំនួន ថវិកា សរុប ដែល សភា បាន កំណត់ សម្រាប់ អ៊ុយក្រែន ឡើងដល់ ជាង ១០០ ពាន់ លាន ដុល្លារ ក្នុង រយៈ ពេល តិច ជាង មួយ ឆ្នាំ ៕

ប្រភព Politico ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img