29.1 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

អង្គការណាតូ ប្តេជ្ញាជួយអ៊ុយក្រែន អោយបានជោគជ័យសង្រ្គាមជាមួយរុស្សី

- Advertisement -spot_img

(ប្រ៊ុចសែល)៖ អគ្គលេខាធិការសម្ព័ន្ធណាតូ លោក Jens Stoltenberg បានប្តេជ្ញានៅថ្ងៃសុក្រនេះថា អង្គការណាតូបានប្តេជ្ញាចិត្តថា នឹងជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងរុស្ស៊ី ដរាបណាវាត្រូវការ ហើយនឹងជួយប្រទេសដែលរងគ្រោះដោយសង្គ្រាមមួយនេះ ផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ទៅជាកងទ័ពទំនើបតាមស្តង់ដារលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូ នៅប្រទេសរូម៉ានី នៅសប្តាហ៍ក្រោយ លោក Stoltenberg បានជំរុញប្រទេសនានាថា មិនថាបុគ្គល ឬជាសមូហភាព ឲ្យបន្តផ្តល់ប្រព័ន្ធការពារដែនអាកាស និងអាវុធផ្សេងទៀតដល់អ៊ុយក្រែន។

អតីត នាយក រដ្ឋមន្ត្រី ន័រវេស រូបនេះបាននិយាយថា «ណាតូនឹងបន្តឈរជាមួយអ៊ុយក្រែនឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដោយមិន ថយ ក្រោយ ទេ។ សម្ព័ន្ធមិត្តកំពុងផ្តល់ការគាំទ្រផ្នែកយោធាដែលមិនធ្លាប់មានពីមុនមក ហើយខ្ញុំរំពឹងថា រដ្ឋមន្ត្រីការបរទេសក៏នឹងយល់ព្រមបង្កើនការគាំទ្ររហូតតទៅទៀត»។

លោក Stoltenberg បាននិយាយថា សមាជិកនៃអង្គការសន្តិសុខជាតិចំនួន៣០ បាននិងកំពុងផ្តល់ប្រេងឥន្ធនៈ ម៉ាស៊ីនភ្លើង ការផ្គត់ផ្គង់វេជ្ជសាស្រ្ត បរិក្ខារសម្រាប់រដូវរងា និងយន្តហោះគ្មានមនុស្សបើក ប៉ុន្តែនឹងត្រូវការច្រើនទៀតនៅពេលរដូវរងាចូលមកដល់៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img