ប្រព័ន្ធផ្សព្វផ្សាយរបស់តួកគីបានរាយការណ៍ថា ការជោគជ័យវាយប្រហារតាមផ្លូវអាកាសលើក្រុមឃឺដនៅទឹកដីស៊ីរី អាចជាជំហ៊ានដំបូងឲ្យប្រទេសតួកគីឆ្ពោះទៅរកប្រតិបត្តិការតាមផ្លូវគោកផ្ទាល់តែម្ដង ។
បើតាមប្រព័ន្ធផ្សព្វផ្សាយឃឺដផ្សាយថា ប្រទេសតួកគីបានបើកការវាយប្រហារតាមអាកាសម្តងទៀតប្រឆាំងនឹងទីក្រុង Kobani ភាគខាងជើងប្រទេសស៊ីរី ។
ដោយឡែកកាលពីថ្ងៃចន្ទកាសែតតួកគីរាយការណ៍ថា គោលដៅភេរវករចំនួន ៨៩ ត្រូវបានកម្ទេច អំឡុងពេលប្រតិបត្តិការផ្លូវអាកាសនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយមេដឹកនាំ PKK ជាច្រើនត្រូវបានបោសសម្អាត ។
ចំណែកបើតាមក្រុមប្រឆាំងភេរវកម្មឃឺដ (CTG) បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារជាង ២៥ លើកទៅលើទីតាំងរបស់ក្រុមប្រដាប់អាវុធឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់ និងនៅភាគខាងជើងប្រទេសស៊ីរី បានសម្លាប់ក្រុមសកម្មប្រយុទ្ធ YPG ចំនួន ៣២ នាក់ ។


ប្រភព Tasnim News Agency ប្រែសម្រួលដោយគីរីដងរែក




