25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ចង់ឱ្យអាស៊ានដើរតួជាស្ពានចម្លង នៅចំពោះមុខការបែកបាក់របស់ពិភពលោក

- Advertisement -spot_img

កិច្ចប្រជុំអាស៊ានបានបិទបញ្ចប់ជាស្ថាពរហើយ នៅវេលារសៀល ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកានេះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលរៀបចំធ្វើនៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១១ ខែវិច្ឆិកាមក បានទទួលការយកចិត្តទុកដាក់ និងផ្ដល់តម្លៃពីសំណាក់មេដឹកនាំនៃបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក។
Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅចំពោះការបែកបាក់គ្នារបស់ពិភពលោកនិងការប្រកួតប្រជែងនៃភូមិសាស្ត្រនយបាយជាសកលដ៏ស្រួចស្រាល់ ជាពិសេសការលេចត្រដែតឡើងនៃមហាអំណាចចិនឈមនឹងមហាអំណាចចាស់សហរដ្ឋអាមេរិក ដែលកំពុងយាយីដល់សន្តិសុខពិភពលោក។
លោក Antonio Guterres ថ្លែងថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានសម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ខ្លួន ក្នុងខណៈពេលដែលមានការប្រកួតប្រជែងជាសាកលដ៏ធ្ងន់ធ្ងរនេះ។ ការបែកបាក់កាន់តែមានភាពស៊ីជម្រៅ ដែលគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខពិភពលោក។ វោហាសាស្ត្រប្រកបដោយគ្រោះថ្នាក់គឺកំពុងបង្កើនភាពតានតឹងនុយក្លេអ៊ែរ »។
លោក ថ្លែងថា ការបែងចែកភូមិសាស្ត្រនយោបាយក្នុងពេលបច្ចុប្បន្នកំពុងបង្កឲ្យកើតមានអសន្តិសុខពិភពលោក ដែលនាំឲ្យកើតមានជម្លោះថ្មីៗ ជារនាំងធ្វើឲ្យគេពិបាកក្នុងការបញ្ចប់វិបត្តិចាស់។ សេដ្ឋកិច្ចពិភពលោកកំពុងរងការបែងចែកជា២ ផ្នែក ដែលមួយផ្នែកដឹកនាំដោយមហាអំណាចចិន និងមួយផ្នែកទៀតដឹកនាំដោយមហាអំណាចសហរដ្ឋអាមេរិក។
លោក Antonio Guterres ថ្លែងដោយចង់ឲ្យសមាជិកអាស៊ានត្រូវរៀបចំខ្លួនឲ្យបានល្អ ជាពិសេសដើរតួជាស្ពានចម្លង នៅចំពោះមុខការបែកបាក់របស់ពិភពលោក ស្របពេលសាកលលោកកំពុងជួបវិបត្តិ ដែលកាន់តែប្រឈមភាពធ្ងន់ធ្ងរដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកបានថ្លែងដោយបានកោតសរសើរដល់អាស៊ានដែលប្តេជ្ញាយ៉ាងមោះមុតលើពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលលោកសង្កត់ធ្ងន់ថា អាស៊ានមានតួនាទី សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលដ៏រឹងមាំសម្រាប់ពិភពលោក។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img