33.6 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

ចិន ជោគជ័យ បាញ់បង្ហោះយានដឹកទំនិញ Tianzhou-5 ទៅកាន់ស្ថានីយអវកាស

- Advertisement -spot_img

ទីភ្នាក់ងារអវកាសចិន (CMSA) និយាយថា ចិនបានបាញ់បង្ហោះយានអវកាសដឹកទំនិញគ្មានមនុស្សបើក Tianzhou-5 ដោយជោគជ័យ ដែលរំពឹងថានឹងចូលចតជាមួយស្ថានីយអវកាស Tiangong និងធ្វើបេសកកម្មផ្គត់ផ្គង់ឡើងវិញ ។

យាន Tianzhou-5
សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រ៉ុកកែត Long March-7 Y6 ដែលផ្ទុកដោយយាន Tianzhou-5 ត្រូវបានបាញ់ចេញពីកន្លែងបង្ហោះយានអវកាស Wenchang នៅម៉ោង ១០ យប់ ខណៈ ១០ នាទីក្រោយមក យានអវកាសដឹកទំនិញគ្មានមនុស្សបើក Tianzhou-5 បានបំបែកចេញពីរ៉ុកកែតបានដោយជោគជ័យ និងហោះចូលទៅក្នុងគន្លងដែលបានកំណត់ ។

ស្ថានីយអវកាសចិន
យានអវកាស Tianzhou-5 នឹងបញ្ជូនប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀតដែលចាំបាច់សម្រាប់បេសកកម្មនាវិក Shenzhou-15 នាពេលខាងមុខ ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ៕

ប្រភព​ CMS ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img