25 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

- Advertisement -spot_img

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះតាមការគ្រោងទុក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាមួយមេដឹកនាំកំពូលជាច្រើននៅក្នុងតំបន់ និងពិភពលោក ដែលបានមកដល់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៨ខែវិច្ឆិកាដល់ថ្ងៃ១២ខែវិច្ឆិកា ឆ្នាំ២០២២។ មេដឹកនាំទាំងនោះនឹងចាកចេញពីកម្ពុជាវិញចាប់ពីថ្ងៃទី១៣ខែដដែលនេះ៕

លោក ចូ បៃដិន បន្ទាប់ពីជជែកជាមួយប្រជាពលរដ្ឋអាមេរិករួចលោកបានអញ្ជើញចូលរថយន្តពិសេស របស់ខ្លូន ចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ នៅម៉ោងប្រមាណ៨និង៤៥នាទៅដោយមានរថយន្តក្បូននៅពីមុខ និងពីក្រោយ ដោយធ្វើដំណើរតាមផ្លូវ សហពន្ធរុស្ស៊ីតម្រង់មកកាន់ សណ្ឋាគា សុខាភ្នំពេញ ដើម្បីចូលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ កម្ពុជាធ្វើម្ចាស់ផ្ទះ។

តាមទិដ្ឋភាពជាក់ស្តែងផងដែរ គេសង្គេតឃើញថានៅតាមដងផ្លូវ ដែលប្រធានធិបតីអាមេរិកធ្វើដំណើរនេះ ត្រូវបានរក្សាសន្តិសុខ យ៉ាងតឹងរឹងបំផុត ដោយសមត្ថកិច្ចបានរៀបចំយ៉ាងល្អ ពោលគឺមានភាពស្ងាត់។

សូមជម្រាបថាយន្តហោះដែលរលោកប្រធានាធិបតីអាមេរិកធ្វើដំណើរមកនេះ គឺធ្វើឡើយ ចំណាយថវិការប្រមាណជាង២០០លានដុល្លារ ហើយពុំសូវមាននោះទេ នៅលើពិភពលោក៕

នៅថ្ងៃនេះលោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ដែលជាម្ចាស់ផ្ទះកំពុងបន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូរសន្ទនាប្រទេសក្រៅអាស៊ានមួយចំនួនដូចជាអាមេរិក ជប៉ុន។ល។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img