32.8 C
Phnom Penh
Tuesday, September 29, 2026
- Advertisement -spot_img

ក្តៅគគុក! កូរ៉េទាំង២ បាញ់មីស៊ីលដាក់គ្នាហើយ !!!!

- Advertisement -spot_img

ប្រទេសកូរ៉េ ខាង ជើង និងកូរ៉េ ខាង ត្បូង បាន បាញ់ មីស៊ីលផ្លោង ដាក់គ្នា ដោយធ្លាក់ក្នុងដែនទឹក ជិតឆ្នេរសមុទ្ររៀងៗខ្លួនជាលើកដំបូង។

បីម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលដែលធ្លាក់នៅចម្ងាយតិចជាង ៦០គីឡូម៉ែត្រក្នុងពីទីក្រុង Sokcho របស់កូរ៉េខាងត្បូង, ទីក្រុងសេអ៊ូល ក៏បានសងសឹកវិញនៅថ្ងៃពុធនេះ។

យោធា កូរ៉េខាងត្បូង និយាយ ថា នេះ ជា ការ រំលោភ បំពាន លើ ទឹកដីរបស់ ខ្លួន ដែល មិន អាច ទទួល យក បាន ។

ជាការឆ្លើយតប កូរ៉េខាងត្បូងបានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្រុមមន្ត្រីនិយាយថា បានធ្លាក់នៅចម្ងាយប្រហាក់ប្រហែលគ្នា កាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង (NLL)។

ខ្សែបន្ទាត់កំណត់ព្រំដែននេះ គឺកំណត់ចំណុចកណ្តាលនៅក្នុងសមុទ្ររវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងមិនដែលទទួលស្គាល់ព្រំដែននោះទេ។

មន្ត្រីកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលយ៉ាងតិច១០គ្រាប់ ឆ្ពោះទៅទិសខាងកើត និងខាងលិចកាលពីថ្ងៃពុធនេះ។

គួរបញ្ជាក់ថា ស្ថានការណ៍ចុងក្រោយបំផុតនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង ទាមទារឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្ទាន់ ដោយហៅលំហាត់នោះថា ជាការញុះញង់ដែលអាចបង្កឲ្យមានវិធានការឆ្លើយតបកាន់តែមានឥទ្ធិពល៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img