រុស្ស៊ីកំពុងបង្វែរការចល័តកងទ័ពរាប់ម៉ឺននាក់ទៅកាន់តំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន ស្របពេលដែលអ៊ុយក្រែនបានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេស ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីកំពុងចល័តទាហាន ៤០,០០០ នាក់ឆ្ពោះទៅកាន់តំបន់ទីក្រុង Kherson ខណៈកងទ័ព ជាច្រើននេះ ត្រូវ បាន គេ ជឿ ថា ជា កង អង្គភាព វរជន រួម ទាំង កង ទ័ព អាកាស ផង ដែរ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK របស់ជប៉ុនកាលពីសប្តាហ៍មុន, រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ក៏បានទទួលស្គាល់ដែរថា យោធារុស្ស៊ីកំពុងដាក់ពង្រាយកងអង្គភាពនៅតំបន់ Kherson និងតំបន់ជុំវិញនោះ ។
ស្របពេលជាមួយគ្នានេះ កងកម្លាំងអ៊ុយក្រែនក៏បានបណ្តេញទាហានរុស្ស៊ីដោយជោគជ័យផងដែរ នៅក្នុងសង្កាត់ចំនួន ១០ នៃតំបន់ Donetsk ភាគខាងកើត ហើយជនជាតិអ៊ុយក្រែនក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗនៅក្នុងតំបន់ Kherson ។
ជាចុងក្រោយ មន្ត្រី រូប នេះ បាន បញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទាហានអ៊ុយក្រែនទំនង ជា នឹង ចំណាយ ពេល ប្រហែល ១ ខែ ក្នុងការ រំដោះតំបន់ Kherson ពីកងកម្លាំងរុស្ស៊ីមកវិញ ៕




ប្រភព NHK ប្រែសម្រួលដោយគីរីដងរែក




