24.2 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

ជនសង្ស័យវាយប្រហារស្វាមីរបស់លោកស្រី ផេឡូស៊ី ប្រឈមការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត

- Advertisement -spot_img

(វ៉ាស៊ីនតោន)៖ បុរសម្នាក់ដែលបានវាយប្រហារលើស្វាមីរបស់ លោកស្រី ណាន់ស៉ី ផេឡូស៉ី ប្រធានសភាអាមេរិក ប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងបទឧក្រិដ្ឋផ្សេងៗ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

ប៉ូលិស បានឲ្យដឹងថា បុរស ដែលត្រូវបាន ចាប់ខ្លួន នៅ កន្លែង កើត ហេតុ មានឈ្មោះ ដេវីដ ដេផាភី (David Depape) អាយុ៤២ឆ្នាំ ហើយ ត្រូវ បាន បញ្ជូន ទៅ កាន់ មន្ទីរពេទ្យក្នុងទីក្រុងសាន់ហ្រ្វាន់ ស៉ីស្កូ (San Francisco)។ តាមកំណត់ត្រារបស់ប៉ូលិស, ពេលនេះជនសង្ស័យត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ក្រោមការសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត ការវាយដំដោយប្រើអាវុធមុតស្រួច ការរំលោភបំពានលើមនុស្សចាស់ ការប្ធ្វើសកម្មភាពដូចចោរលួច និងបទឧក្រិដ្ឋជាច្រើនទៀត។

មេបញ្ជាការប៉ូលិសប្រចាំទីក្រុង San Francisco លោក វីលៀម ស្កុត (William Scott) បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមស៊ើបអង្កេតរបស់ប៉ូលិសសហការដោយភ្នាក់ងារ FBI មិនទាន់អាចកំណត់បានថា តើការលុកលុយចូលផ្ទះរបស់ លោកស្រី ផេឡូស៉ី គឺដោយសារអ្វីនោះទេ ប៉ុន្តែបាននិយាយថា វាមិនមែនជាទង្វើចៃដន្យឡើយ។

គួរបញ្ជាក់ថា ជនមិនស្គាល់មុខម្នាក់ បានវាយប្រហារលើលោក ប៉ូល ផេឡូស៊ី (Paul Pelosi) ដោយប្រើញញួរ និងធ្វើឱ្យរូបលោកប្រេះលលាដ៍ក្បាល កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីជននេះសម្រុកចូលផ្ទះរបស់អ្នកទាំង២ ដើម្បីស្វែងរកលោកស្រី ផេឡូស៊ី។ ក្រោយហេតុការណ៍នេះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសការវាយប្រហារនេះ ថាគឺជាទង្វើគួរឱ្យស្អប់៕

ប្រភព​ AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img