29.1 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

Elon Musk និយាយថា ព្រឹត្តិការណ៍ក្រុមហ៊ុន Neuralink «Show & Tell» នឹងត្រូវពន្យារពេលមួយខែទៀត

- Advertisement -spot_img

(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk ធ្លាប់បានប្រកាសបង្ហាញឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Neuralink របស់លោកគ្រោងបើកព្រឹត្តិការណ៍ «Show & Tell» នៅថ្ងៃទី៣០ ខែតុលាខាងមុខនេះ។ ដោយឡែកនៅព្រឹកថ្ងៃអាទិត្យ Musk បានបង្ហោះសារថា ព្រឹត្តិការណ៍នោះនឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី៣១ ខែវិច្ឆិកាឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

Neuralink ជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងដោយលោក Elon Musk ក្នុងអំឡុងឆ្នាំ២០១៦ ហើយគម្រោងគោលដំបូងរបស់ក្រុមហ៊ុននេះ គឺជាការសិក្សាដាក់បញ្ចូលបន្ទះឈីប ទៅក្នុងខួរក្បាលមនុស្ស ដើម្បីជួយឱ្យសមត្ថភាពគិតរបស់មនុស្សកាន់តែខ្ពស់ ក៏ដូចជាអាចនឹងជួយទៅដល់ អ្នកដែលមានបញ្ហាផ្នែកអវៈយវៈណាមួយលែងដំណើរការ ធ្វើឱ្យអាចដំណើរការបានធម្មតាវិញ។

មកទល់ពេលនេះ គម្រោងនោះកាន់តែខិតជិតមកដល់មែនទែនហើយ ដោយលោក Elon Musk ក៏ដូចជា Neuralink ទាំងមូល ធ្លាប់បានបង្ហាញឱ្យពិភពលោកឃើញហើយថា គម្រោងរបស់គេ នឹងអាចដំណើរការទៅរួចពិតមែន ព្រោះកន្លងទៅគេធ្លាប់បានបំពាក់ឈីបនោះ ភ្ជាប់ជាមួយខួរក្បាលរបស់សត្វស្វា ហើយជួយឱ្យស្វាអាចលេងហ្គេមកុំព្យូទ័រឈ្មោះ Pong បានទៀតផង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កន្លងទៅ លោក Elon Musk ធ្លាប់លើកឡើងនៅក្នុងបទបង្ហាញមួយថា Neurualink មានសង្ឃឹម នឹងអាចធ្វើការតេស្តសាកល្បងឧបករណ៍របស់គេ នៅក្នុងខួរក្បាលរបស់មនុស្សអំឡុងចុងឆ្នាំ ២០២០ ប៉ុន្តែពេលនោះក្រុមហ៊ុនមិនទាន់ទទួលបានការយល់ព្រម ឬនាំយកផលិតផលទៅកាន់ទីផ្សារនោះទេ ទើបសម្រេចពន្យាពេលរហូតដល់ឆ្នាំ២០២២ នេះ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img