21.1 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

យោធារុស្ស៊ី ត្រៀមរៀនជំនាញ យន្តហោះដ្រូនហើយ

- Advertisement -spot_img

(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់បានបញ្ជូនក្រុមអ្នកជំនាញយោធា ទៅកាន់តំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៊ី ដើម្បីបណ្ដុះបណ្ដាលយោធារុស្ស៉ីពីរបៀបប្រើប្រាស់ យន្ដហោះដ្រូនផលិតដោយអ៉ីរ៉ង់ ដែលទីក្រុងមូស្គូត្រូវបានគេរាយការណ៍ថាកំពុងប្រើក្នុងការវាយប្រហារបំផ្លិចបំផ្លាញនៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីចារកម្មអាមេរិក ២រូប ដែលបានបញ្ជាក់ទៀតថារុស្ស៊ីបានប្រើយន្ដហោះដ្រូន រាប់រយគ្រឿង ដែលយកចេញពីឃ្លាំងនៅក្នុងតំបន់គ្រីមៀ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនក៏បានធ្វើការសន្និដ្ឋានដែរថាយន្ដហោះដ្រូន ដែលរុស្ស៊ីកំពុងប្រើដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ជាប្រភេទ «យន្ដហោះដ្រូនអត្តឃាត» ផ្គត់ផ្គង់ដោយអ៉ីរ៉ង់។

ក៏ប៉ុន្តែ មកទល់នឹងពេលនេះទាំងខាងរុស្ស៊ី និងអ៉ីរ៉ង់បានច្រានចោលរាល់ការចោទប្រកាន់ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍លម្អិតថាតើអ្នកជំនាញ យោធាអ៉ីរ៉ង់ប៉ុន្មាននាក់ត្រូវបានបញ្ជូនទៅកាន់តំបន់គ្រីមៀនោះដែរ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img