24.5 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

ក្រោយ រុស្ស៊ី បាញ់មីស៊ីលផ្ទួនៗ, អាមេរិក ផ្ដល់ជំនួយយោធារាប់លានដុល្លារ ថែមទៀតដល់ អ៊ុយក្រែន

- Advertisement -spot_img

សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនកញ្ចប់អាវុធចំនួន ៧២៥ លានដុល្លារបន្ថែមទៀត និងជំនួយយោធាផ្សេងទៀតដល់អ៊ុយក្រែន ចំពេលមានការវាយប្រហារថ្មីៗនេះដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុងកៀវ និងគោលដៅផ្សេងទៀតរបស់អ៊ុយក្រែន ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជំនួយនេះធ្វើឡើង បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលដ៏ឃោរឃៅរបស់រុស្ស៊ីទៅលើជនស៊ីវិលនៅទូទាំងប្រទេសអ៊ុយក្រែន ដែលវាកាន់តែបង្ហាញភស្តុតាងច្បាស់លាស់បន្ថែមទៀតនៃអំពើឃោរឃៅដោយកងកម្លាំងរបស់រុស្ស៊ី ។

ទន្ទឹមនោះក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កញ្ចប់យោធាថ្មីបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ក៏រួមមាន គ្រាប់រំសេវបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុកកែតកាំភ្លើងចល័តខ្ពស់ HIMARS ផងដែរ ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបញ្ជូនប្រព័ន្ធ HIMARS ចំនួន ២០ គ្រឿងហើយទៅកាន់ប្រទេសអ៊ុយក្រែន ហើយថែមទាំងបានសន្យាបញ្ជូន ១៨ គ្រឿងបន្ថែមទៀតដែលនឹងដឹកជញ្ជូននៅឆ្នាំខាងមុខនេះ ស្របពេលដែលសង្រ្គាមបានអូសបន្លាយដល់ខែទី ៨ ។

គួរបញ្ជាក់ថា កញ្ចប់ជំនួយថ្មីនាពេលនេះ នាំឲ្យចំនួនសរុបនៃជំនួយយោធាដែលអាមេរិកផ្ដល់ឲ្យអ៊ុយក្រែនឡើនដល់ទៅ ១៨.៣ ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img