24.5 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

នោះបុរសខ្លាំងលោក គីម ជុងអ៊ុនកូរ៉េខាងជើង ប្រកាស ត្រៀមខ្លួន សម្រាប់ធ្វើសង្គ្រាម

- Advertisement -spot_img

លោក គីម ជុងអ៊ុន ប្រកាសថា ប្រទេសកូរ៉េខាងជើង បានត្រៀមខ្លួនរួចស្រេចអស់ហើយ សម្រាប់សង្គ្រាមពិតប្រាកដ។ លោកបញ្ជាក់បែបនេះ បន្ទាប់ពីការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ កាលពីថ្ងៃពុធទី១២ខែតុលា។
មីស៊ីលនោះ ត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្នុងរយៈកម្ពស់ទាបជាងមីស៊ីលប្រភេទ Ballistic ដែលធ្វើឲ្យពួកគេពិបាកក្នុងការចាប់សញ្ញា និងបាញ់ទម្លាក់។ វាហោះបានចម្ងាយប្រហែល២០០០គីឡូម៉ែត្រ ចេញពីសមុទ្រលឿង ហើយធ្លាក់ចំគោលដៅ។

លោក គីម ផ្ទាល់ បានត្រួតពិនិត្យការធ្វើតេស្តនោះ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា ក្រោយពេលបាញ់សាកល្បង លោក គីម បានកោតសរសើរយ៉ាងខ្លាំងចំពោះការធ្វើតេស្ត ដែលបង្ហាញថា កងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់សង្គ្រាមពិតប្រាកដ និងបានផ្ញើការព្រមានច្បាស់ៗដល់គូសត្រូវ។

បន្ទាប់មក លោក គីម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃសាលារៀនវរជនកូរ៉េខាងជើងចំនួនពីរ ដែលដំបូងឡើយត្រូវបានបង្កើតដើម្បីអប់រំកូន របស់អ្នកដែលបាត់បង់ជីវិតក្នុងបដិវត្តន៍ ហើយសព្វថ្ងៃនេះ ដើរតួជាកន្លែងបណ្តុះបណ្តាលសម្រាប់មនុស្សជំនាន់ក្រោយនៃថ្នាក់នយោបាយរបស់ប្រទេស។

លោក គីម ជុងអ៊ុន នៅសាលារៀនវរជនកូរ៉េខាងជើងការធ្វើតេស្តមីស៊ីលកាលពីថ្ងៃពុធ គឺជាការបាញ់សាកល្បងចុងក្រោយបង្អស់ ដែលកូរ៉េខាងជើងនិយាយថា ជាការហាត់សមសម្រាប់ការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។

លោក គីម ក៏ត្រូវបានគេគិតផងដែរថា នឹងត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរ នៅទីតាំងធ្វើតេស្តក្រោមដីរបស់ខ្លួន ហើយនឹងក្លាយជាការសាកល្បងនុយក្លេអ៊ែរលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ។

សារព័ត៌មាន KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងទាំងអស់ លើការអភិវឌ្ឍគ្មានទីបញ្ចប់ និងពង្រឹងកងកម្លាំងប្រដាប់អាវុធប្រយុទ្ធនុយក្លេអ៊ែររបស់ប្រទេសជាតិ៕

ប្រភព KCNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img