24.5 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

ប្រទេសនៅតំបន់ Nordic ធ្វើការដេញថ្លៃរួម ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro ផ្នែកនារី នៅឆ្នាំ២០២៥

- Advertisement -spot_img

(ខូភេនហាហ្គិន)៖ បណ្តាប្រទេសនៅតំបន់ Nordic រួមមាន ដាណឺម៉ាក, ហ្វាំងឡង់, ន័រវេស និងស៊ុយអែត នឹងដាក់សំណើនៃការដេញថ្លៃរួមគ្នាមួយ ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកនារី Women’s European Championship នៅឆ្នាំ២០២៥ ដោយមានការគាំទ្រពីកោះហ្វារ៉ូ និងអ៊ីស្លង់។ នេះបើតាមការប្រកាសរបស់ពួកគេ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ទីលានប្រកួតដែលបានគ្រោងទុកសម្រាប់ព្រឹត្តិការណ៍នេះ មាននៅទីក្រុង Copenhagen, Stockholm, Oslo, Helsinki, Odense, Gothenburg, Trondheim និងទីក្រុង Tampere។

«យើងទាំងអស់គ្នា នឹងផ្តល់នូវបទពិសោធន៍តែមួយគត់សម្រាប់ទាំងកីឡាករ និងអ្នកគាំទ្រ» នេះបើតាមសម្តីលោក Karl-Erik Nilsson ប្រធានសមាគមបាល់ទាត់ស៊ុយអែត។

«សមាគមបាល់ទាត់នៅតំបន់ Nordic ទាំងអស់ បានព្រមព្រៀងគ្នា ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនៅក្នុងប្រទេសរបស់ពួកយើង ហើយយើងទាំងអស់គ្នា មានមហិច្ឆតាដ៏អស្ចារ្យ ដើម្បីអភិវឌ្ឍន៍បាល់ទាត់ផ្នែកនារី»។

ការដេញថ្លៃបានបិទនៅថ្ងៃទី១២ ខែតុលា ជាមួយនឹងបារាំង, ប៉ូឡូញ និងស្វីស ក៏សំឡឹងរកក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះផងដែរ។ អ៊ុយក្រែន ធ្លាប់បានបង្ហាញពីការចាប់អារម្មណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ មុនពេលការឈ្លានពានរបស់រុស្ស៊ី។

គណៈកម្មាធិការប្រតិបត្តិរបស់ UEFA នឹងសម្រេចលើអ្នកឈ្នះការដេញថ្លៃ នៅថ្ងៃទី២៥ ខែមករាឆ្នាំក្រោយ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img