26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

រុស្ស៉ីមិនខ្លាចលោកខាងលិច នៅក្នុងវិបត្តិអ៊ុយក្រែន

- Advertisement -spot_img

(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងមូស្គូនឹងឆ្លើយតបទៅនឹង ការចូលរួមកាន់តែខ្លាំងឡើងរបស់ក្រុមបស្ចិមប្រទេស ក្នុងជម្លោះអ៊ុយក្រែន បើទោះបីជាជម្លោះដោយផ្ទាល់ជាមួយអង្គការណាតូ (NATO) មិនស្ថិតនៅក្នុងផលប្រយោជន៍របស់ខ្លួនក៏ដោយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសន្យាផ្តល់ ជំនួយយោធាបន្ថែមទៀតសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចុញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

ក្រោយការអំពាវនាវរបស់អ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងផ្តល់ ប្រព័ន្ធការពារដែនអាកាសទំនើបៗ ខណៈដែលមន្ទីរបញ្ចកោណធ្លាប់បានបានប្រកាសកាលពីថ្ងៃទី២៧ ខែកញ្ញាថា ខ្លួននឹងចាប់ផ្តើមផ្តល់ប្រព័ន្ធការពារមីស៉ីលកម្រិតខ្ពស់ ក្នុងរយៈពេលពីរខែខាងមុខនេះ ដល់ទីក្រុងកៀវ។ ជាមួយគ្នានេះ លោក បៃដិន និងក្រុមមេដឹកនាំប្រទេស G7 នឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការគាំទ្រអ៊ុយក្រែនបន្ថែមទៀត។

លោក រីយ៉ាបកូវ បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី RIA យ៉ាងដូចច្នេះថា «យើងសូមព្រមានទុកជាមុន ហើយសង្ឃឹមថាពួកគេដឹងពីការកើនឡើង នៃគ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន»។

គួរបញ្ជាក់ថា ភាពតានតឹងបាននឹងកំពុងកើនឡើងកាន់តែខ្លាំង ក្រោយរុស្ស៉ីបាញ់ស្រោចមីស៉ីល លើទីក្រុងនានារបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្តាហ៍។ មន្ត្រីអ៊ុយក្រែន ក៏បានរាយការណ៍ផងដែរថា ការវាយប្រហារបន្ថែមទៀត នៅថ្ងៃអង្គារនេះ កើតឡើងនៅភាគអាគ្នេយ៍នៃតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) សម្លាប់មនុស្សម្នាក់៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img