25 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ក្រុមហ៊ុន រុករកមាស មួយ នៅខេត្តក្រចេះ គ្រោងផលិតមាស ឲ្យ បាន២០គីឡូក្នុងមួយខែ

- Advertisement -spot_img

ក្រុមហ៊ុន រុករកមាស Xing Yuan Kanng Yeak Co., Ltd ដែល ទទួលបានអាជ្ញាប័ណ្ណពី ក្រសួងរ៉ែ និងថាមពល គ្រោងផលិតមាស ឲ្យ បាន២០គីឡូនៅក្នុងមួយខែ ដែលគិត ដល់ខែធ្នូឆ្នាំ២០២២ខាងមុខនេះ គ្រោងផលិតមាស ឲ្យបាន៦០គីឡូ។ នេះ បើ យោងតាមប្រសាសន៍របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល នៅក្នុងឱកាសដែល លោកបាន អញ្ជើញ ជា អធិបតី ក្នុង ដំណើរការ កត់ត្រា ទិន្នន័យ ស្ល រ៉ែ មាស លើក ទី ១ របស់ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដោយមាន ការចូលរួម ពី លោក វ៉ា ថន អភិបាល នៃ គណៈ អភិបាលខេត្ត ក្រចេះ ថ្នាក់ដឹកនាំ ក្រសួង និង មន្ត្រី ជំនាញ ពាក់ព័ន្ធ ជាច្រើនរូប ។

សូម ជម្រាបជូន ថា នៅ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd បាន បើក ដំណើរការ កត់ត្រា ទិន្នន័យ ស្ល រ៉ែ មាស លើក ទី ១ របស់ខ្លួន ដែល ក្នុង នោះបាន កត់ត្រា ថ្លឹង កំហាប់ រ៉ែ មាស (Gold Concentrates) មាន ទម្ងន់ ៧ ៨៤៩ ក្រាម និង បាន យក កំហាប់ រ៉ែ មាស នោះ ទៅ ស្ល និង ចាក់ចេញ ជា ដុំ មាស (Gold Doré) បាន ចំនួន ០៧ ដុំ មាន ទម្ងន់ សរុប ៨,២១២,២៧ ក្រាម ដែលមាន អត្រា ភាព សុទ្ធ ៩៩.៩% ។

តាម គម្រោង សាកល្បង ៣ ខែ ដំបូង ក្រុមហ៊ុន គ្រោង ផលិត ឱ្យបាន ២០ គីឡូក្រាម ក្នុង មួយខែ ដែល គិត ត្រឹម ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ក្រុមហ៊ុន គ្រោង ផលិត ឱ្យបាន ចំនួន ៦០ គីឡូក្រាម ។

ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបាន អាជ្ញា ប័ណ្ណ ឧស្សាហកម្ម អាជីវកម្ម រ៉ែ មាស ពី ក្រសួង រ៉ែ និង ថាមពល កាលពី ខែសីហា ឆ្នាំ ២០១៨ លើ ទំហំ ដី ចំនួន ២៨ គីឡូម៉ែត្រ ក្រឡា ដើម្បី ប្រតិបត្តិការ អាជីវកម្ម រ៉ែ មាស របស់ខ្លួន នៅ ស្រុក សំបូរ ខេត្តក្រចេះ ។ ក្រោយពី ទទួលបាន អាជ្ញា ប័ណ្ណ ក្រុមហ៊ុន បាន ដំឡើង ខ្សែសង្វាក់ ផលិតកម្ម អាជីវកម្ម របស់ ខ្លួន តែដោយសារ តែ បញ្ហា កូ វីដ ១៩ ក្រុមហ៊ុន ទើបតែ បានបញ្ចប់ ការសាងសង់ និង រៀបចំ ខ្សែសង្វាក់ ផលិតកម្ម របស់ខ្លួន នៅក្នុង ខែតុលា ឆ្នាំ ២០២២ នេះ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img