28.5 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

យន្តហោះចម្បាំង អាមេរិក ហោះឆ្វែលជិតបំពង់បង្ហូរប្រេង Nord Stream 2 ក្រោយផ្ទុះប៉ុន្មានម៉ោង

- Advertisement -spot_img

ប៉ុន្មានម៉ោង បន្ទាប់ពីការលេចធ្លាយបំពង់បង្ហូរ Nord Stream 2 នៅសមុទ្របាល់ទិកកាលពីសប្តាហ៍មុន យន្តហោះឈ្លបយកការណ៍របស់កងទ័ពជើងទឹកអាមេរិកបានហោះឆ្វែលចម្ងាយប្រហែល ២៤ គីឡូម៉ែត្រពីកន្លែងដែលខូចខាតបានកើតឡើង ។

របាយការណ៍បាននិយាយកាលពីថ្ងៃសុក្រថា យន្តហោះចម្បាំង P-8A Poseidon របស់កងទ័ពជើងទឹកអាមេរិកបានហោះហើរពីប្រទេសអ៊ីស្លង់ទៅកាន់ភាគពាយព្យនៃប្រទេសប៉ូឡូញ ហើយបន្ទាប់មកបានហោះទៅកាន់ទីតាំងនៃផ្នែកដែលរងការខូចខាតនៃបំពង់បង្ហូរ Nord Stream 2 ពោលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបំពង់នោះត្រូវបានបំផ្លិចបំផ្លាញនៅកោះ Bornholm ។

របាយការណ៍បាននិយាយទៀតថា យន្តហោះរបស់កងទ័ពជើងទឹកអាមេរិកកំពុងហោះហើរលើសមុទ្រខាងជើងឆ្ពោះទៅកាន់ប្រទេសប៉ូឡូញ ហើយបន្ទាប់ពីយន្តហោះកងទ័ពជើងទឹកអាមេរិកបានហោះជុំវិញនៅជិតទីតាំងនៃការលេចធ្លាយបំពង់បង្ហូរប្រេង Nord Stream 2 ហើយនោះ វាបានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Kaliningrad របស់ប្រទេសរុស្ស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កងទ័ពជើងទឹកអាមេរិកបាននិយាយថា យន្តហោះនេះកំពុងធ្វើការហោះហើរឈ្លបយកការណ៍តាមដែនសមុទ្រជាប្រចាំនៅក្នុងសមុទ្របាល់ទិក ។

គួរបញ្ជាក់ថា នៅថ្ងៃទី ២៦ ខែកញ្ញា ការបំផ្លិចបំផ្លាញលើបណ្តាញបំពង់បង្ហូរប្រេង Nord Stream បណ្តាលឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវការផ្គត់ផ្គង់ឧស្ម័ន ជាពិសេសគឺការលេចធ្លាយនៅក្រោមសមុទ្របាល់ទិក ហើយវាត្រូវបានគេប៉ាន់ស្មានថាជាអំពើភេរវកម្មអន្តរជាតិ ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img