បាងកក៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ អគាររដ្ឋាភិបាលថៃបានបង្ហូរទង់ជាតិ នៅពាក់កណ្តាលដង ដើម្បីកាន់ទុក្ខការស្លាប់មនុស្សជាង ៣០នាក់ ក្នុងនោះ មានកុមារផងដែរ បន្ទាប់ពីឃាតករ ជាអតីតនគរបាលបានចូលទៅក្នុងមជ្ឈមណ្ឌលថែទាំកុមារដោយកាំបិត និងកាំភ្លើង វាយ និងបាញ់ប្រហារ។
នគរបាលបាននិយាយថា កុមារភាគច្រើនដែលបានស្លាប់នៅមជ្ឈមណ្ឌលថែទាំកុមារក្នុងទីក្រុង Uthai Sawan ចម្ងាយ ៥០០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានចាក់សម្លាប់ ដោយកត់សម្គាល់ចំនួនអ្នកស្លាប់កុមារដ៏អាក្រក់បំផុតនៅក្នុងការសម្លាប់រង្គាលដោយមនុស្សតែម្នាក់។ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា អាយុកុមារនៅមជ្ឈមណ្ឌលថែទាំ មាន ចន្លោះពី ២ ទៅ ៥ ឆ្នាំ។
ឃាតករត្រូវបាននគរបាលកំណត់អត្តសញ្ញាណថា ជាកងកម្លាំង ដែលត្រូវបានបណ្តេញចេញពីការងារ កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងគ្រឿងញៀន ហើយកំពុងប្រឈមនឹងការកាត់ទោសលើបទចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ ក្រោយពេលវាយប្រហារហើយ ឃាតករបានទៅផ្ទះវិញ ហើយបាញ់សម្លាប់ប្រពន្ធ និងកូន មុននឹងយកអាវុធបាញ់មកលើខ្លួនឯង។
អ្នកនាំពាក្យនគរបាល លោក Paisal Luesomboon បានប្រាប់ទូរទស្សន៍ ThaiPBS ថា អតីតមន្ត្រីប៉ូលិសរូបនេះបានចូលខ្លួនក្នុងតុលាការ មុនពេលទៅមជ្ឈមណ្ឌលថែទាំកុមារ ដើម្បីយកកូនរបស់គេ។ Paisal បាននិយាយថា នៅពេលដែលឃាតកររកមិនឃើញកូនរបស់គេនៅទីនោះ គេបានចាប់ផ្តើមការបាញ់សម្លាប់។
លោក Paisal បានថ្លែងថា ឃាតករបានចាប់ផ្តើមបាញ់សម្លាប់កុមារ។
ច្បាប់ប្រើប្រាស់កាំភ្លើងមានភាពតឹងរ៉ឹងក្នុងប្រទេសថៃ ប៉ុន្តែកម្មសិទ្ធិលើអាវុធនេះគឺខ្ពស់បើធៀបនឹងប្រទេសមួយចំនួនទៀត នៅអាស៊ីអាគ្នេយ៍៕
ដោយគីរីដងរែក




