កម្មវិធីស្បៀងអាហារពិភពលោកបានព្រមានកាលពីថ្ងៃចន្ទថា វិបត្តិស្បៀងអាហារកំពុងត្រូវបានផ្សំឡើងដោយវិបត្តិជី។
លោក ដាវីដ បៀស្លេយ នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយនៅក្នុងសន្និសីទ IMF ដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត ស្តីពីការដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារថា «ប្រសិនបើយើងមិនទទួលបានជីទេនោះ អ្នកនឹងមិនអាចកែសម្រួលបញ្ហាតម្លៃអាហារដូចដែលយើងកំពុងប្រឈមមុខនាពេលនេះទេ។ អ្នកនឹងមានបញ្ហាចំណីអាហារនៅក្នុងឆ្នាំ២០២៣ ហើយនៅពេលដែលវាកើតឡើង វានឹងទៅជានរកនៅលើផែនដី។ វានឹងក្លាយជាសោកនាដកម្មនៅលើសោកនាដកម្ម»។
លោកបានពន្យល់ថា ពាក់កណ្តាលនៃបន្ទុកនៃការផ្តល់អាហារដល់ប្រជាជនពិភពលោកចំនួន ១,៧៥ប៊ីលាននាក់ គឺពឹងផ្អែកទៅលើជី មិនត្រឹមតែលំហូរនៃគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែនប៉ុណ្ណោះទេ។ លោកបានព្រមានថា «កត្តាសេដ្ឋកិច្ចបច្ចុប្បន្នកាន់តែអាក្រក់ទៅៗ» ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ វិបត្តិអាកាសធាតុ ជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលធ្វើឱ្យមានអតិផរណាតម្លៃម្ហូបអាហារដែលមិនធ្លាប់មានពីមុនមកក្នុងសតវត្សទី២១ដូចជាក្នុងអំឡុងពេលនៃការបះបោររបស់អារ៉ាប់ជាដើម៕


ប្រែសម្រួលដោយគីរីដងរែក




