អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទនេះបានទទូចដល់ ស.រ.អា ឱ្យបោះបង់ចោលការញៀនក្នុងការដាក់ទណ្ឌកម្មរបស់ខ្លួន ហើយបង្ហាញនូវឥរិយាបថប្រកបដោយការស្ថាបនា ប្រសិនបើខ្លួនស្វែងរកធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ។
លោក ណាស្សែរ កាណាអានី បានធ្វើការកត់សម្គាល់នេះនៅក្នុងការថ្លែងទៅកាន់សន្និសីទកាសែតប្រចាំសប្តាហ៍មួយដោយនិយាយបន្ថែមថា ការដាក់ទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីងតោនលើទីក្រុងតេហេរ៉ង់ គូសបញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាល ស.រ.អា កំពុងទទួលរងពីការមិនស៊ីសង្វាក់គ្នា និងមតិ ព្រមទាំងមិនមានឆន្ទៈនយោបាយសម្រាប់បន្តកិច្ចចរចានុយក្លេអ៊ែរ ។
លោកបានកត់សម្គាល់ថា កិច្ចចរចា ស្តីពីការយកមកប្រើឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងការលុបចោលទណ្ឌកម្មកំពុងបន្តទៅតាមរយៈសហភាពអឺរ៉ុប ( EU ) ក្នុងឋានៈជាអ្នកសម្របសម្រួលកិច្ចចរចានេះ ដោយនិយាយថា សម័យប្រជុំលើកទី៧៧ នៃមហាសន្និបាត អ.ស.ប ក្នុងក្រុងញូវយ៉ក បានផ្តល់ឱ្យនូវឱកាសដ៏ល្អមួយសម្រាប់ធ្វើកិច្ចចរចាស្តីពីបញ្ហានេះ ហើយសារដោយប្រយោលត្រូវបានធ្វើការផ្លាស់ប្តូរគ្នារវាងក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៊ីងតោននៅខាងក្រៅកិច្ចប្រជុំនេះ ។
អ៊ីរ៉ង់នៅតែសន្យាចំពោះការធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អ នឹងយ៉ាងរឹងមាំមួយក៏ដូចជាលទ្ធផលគួរជាទីពេញចិត្តមួយ នឹងបានដាក់ជូននូវការឆ្លើយតបរបស់ខ្លួនចំពោះពង្រៀងចុងក្រោយ ដែលបានស្នើឡើងរបស់ EU នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានសក្តានុពលមួយ។
ប្រភព english.news ប្រែសម្រយលដោយគីរីដងរែក




